ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែកក្កដា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែកក្កដា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញបានកើនឡើង ០,៥% បើធៀបនឹងខែមុន និង ២,២% បើធៀបនឹងខែដូច គ្នាឆ្នាំមុន ។ ក្នុងខែកក្កដា ឆ្នាំ២០១៩ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មមានការកើនឡើងបើធៀបនឹងខែដូចគ្នាឆ្នាំមុន ក្នុងនោះ សន្ទស្សន៍ថ្លៃទំនិញសំខាន់ៗមានកំណើនគួរឱ្យកត់សម្គាល់ ដូចជា សន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមាន ជាតិស្រវឹងកើនឡើង ២,២%, ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់កើន ៦,៣%, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈ ដទៃទៀតកើន ១,៧% និងភោជនីយដ្ឋានកើន ៦,១%។ តាមរយៈទិន្នន័យបានបង្ហាញថា កំណើននេះ បណ្ដាលមកពីការកើនឡើងថ្លៃនៃ អង្ករ សាច់មាន់ស្រស់ សាច់ទាស្រស់ ត្រីស្រស់ បន្លែ និងឧស្ម័ន។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 13, 2019

Inflation Report, July 2019
According to official data from the National Institute of Statistics (NIS), in July, the price index of goods and services in Phnom Penh increased by 0.5% compared to the previous month and 2.2% compared to the previous year. In July 2019, the consumer and service price index increased compared to the same month last year, driven by the significant increase in some major groups of the consumer price index particularly the Food and Non-Alcoholic Beverage 2.2%, Alcoholic Beverages, Tobacco And Narcotics 6.3%, Housing, Water, Electricity, Gas and other Fuels 1.7% and Restaurants 6.1%. The data showed that the growth was followed by the increasing costs of fresh chicken, fresh duck, fresh fish, vegetables and gas.

[ Detail ... ]

Date: September 13, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមិថុនា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមិថុនា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញមានការកើនឡើង ១,៥%បើធៀបនឹងឆ្នាំមុន។ ក្នុងខែមិថុនា ឆ្នាំ២០១៩ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មភាគច្រើនមានការថយចុះមកវិញ ធៀបនឹង ខែឧសភាកន្លងទៅ។ ប៉ុន្តែ សន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្ម នៅខែមិថុនា ឆ្នាំ២០១៩នេះ មានការថមថយកំណើនមកត្រឹម អត្រា ១,៥% បើធៀបនឹងខែដូចគ្នាឆ្នាំមុន ២,៩%។ ការរក្សាបានអត្រាកំណើនទាបនេះ គឺដោយសារការថមថយកំណើន នៃសន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង និងការបន្តធ្លាក់ចុះនៃសន្ទស្សន៍ថ្លៃការដឹកជញ្ជូន ពិសេសថ្លៃប្រេងសាំង បានធ្លាក់ចុះ ៩,៨% និងថ្លៃប្រេងម៉ាស៊ូត ៤,៣%។ ទោះជាយ៉ាងណា សន្ទស្សន៍ថ្លៃភោជនីយដ្ឋាននៅតែបន្តការកើនឡើងខ្ពស់ ប្រមាណជា ៧,២%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 11, 2019

Inflation Report, June 2019
According to official data from the National Institute of Statistics (NIS), in June, the price index of goods and services in Phnom Penh increased by 1.5% compared to the previous year. In June 2019, the price index of almost all groups of goods and services declined after rising last month. However, the growth of price index of goods and services in June 2019 slowed down approximately 1.5% compared to the growth of the same month last year which is 2.9%. Maintaining a lower growth rate was mainly due to a slowdown in the price index of Food and Non-Alcoholic Beverages group, and the continued falling in transport index group, especially the drop of gasoline price 9.8% and diesel price 4.3%. While, the price index of restaurant goup kept rising by 7.2%.

[ Detail ... ]

Date: September 11, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែឧសភា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែឧសភា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញបានកើនឡើង ២,០% ធៀបនឹងឆ្នាំមុន។ សន្ទស្សន៍ថ្លៃក្រុមទំនិញនិងសេវាកម្ម ដែលបានកើនឡើងគួរឱ្យកត់សម្គាល់នោះ ដូចជា ក្រុមភោជនីយដ្ឋាន បានកើនឡើង ៦,១% ក្រុមភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់ ៥,៤% ក្រុមសម្លៀកបំពាក់និងស្បែកជើង ៣,០% និងក្រុមអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង ១,៩%។ កំណើនសន្ទស្សន៍ថ្លៃនៃក្រុមទំនិញទាំងនេះបណ្ដាលមកពីការកើនឡើងថ្លៃអង្ករ (៣,៦%), ថ្លៃសាច់ស្រស់ (១,៧%), ថ្លៃសម្លៀកបំពាក់បុរស (៥,៥%), ថ្លៃសម្លៀកបំពាក់ស្ត្រី (២,៩%), ថ្លៃស្រាបៀ (៤,៥%) និងថ្លៃថ្នាំជក់ (៦,៨%)។ ផ្ទុយទៅវិញ សន្ទស្សន៍ ថ្លៃការដឹកជញ្ជូននៅតែបន្តធ្លាក់ចុះក្នុងអត្រា ១,០% បើធៀបនឹងខែឧសភាឆ្នាំមុនជាពិសេសការធ្លាក់ចុះថ្លៃប្រេងសាំងនិងម៉ាស៊ូត ប្រមាណជា ៥,៨% និង ១,៩% រៀងគ្នា។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 11, 2019

Inflation Report, May 2019
According to official data from the National Institute of Statistics (NIS), the price index of consumer goods and services in Phnom Penh increased by 2.0% year-on-year. This significant increase was driven by restaurant group 6.1%, alcoholic drinks and tobacco 5.4%, garments and footwear 3.0%, and Food and Non-Alcoholic Beverages 1.9%. Specifically, these commodities were pushed by the rising prices in rice (3.6%), fresh meat (1.7%), men's clothing (5.5%), women's clothing (2.9%), beer (4.5%) and tobacco (6.8%). In contrast, the price index of transport group continued to decline by 1.0% from May last year, in particular, the prices of gasoline and diesel fell by 5.8% and 1.9% respectively.

[ Detail ... ]

Date: September 11, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមេសា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមេសា ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញនិងសេវាប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើងប្រមាណ ០,៣% ធៀបនឹងខែមុន ។ សន្ទស្សន៍ថ្លៃក្រុមទំនិញនិងសេវាកម្ម ស្ទើរតែទាំងអស់ មានការប្រែប្រួលបន្តិចបន្តួច ជាពិសេស សន្ទស្សន៍ថ្លៃទំនិញ ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត (កើន ០,១%) គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ (កើន ០,១%) សុខាភិបាល (កើន ០,០២%) អាហារ ភេសជ្ជៈមិនមែនជាតិស្រវឹង (កើន ០,៦%) ទំនិញ និងសេវាដឹកជញ្ជូន (កើន ១,៥%) បើធៀបនឹងខែមីនាកន្លងទៅ។ រីឯ សន្ទស្សន៍ថ្លៃនៃក្រុមមុខទំនិញ និងសេវាកម្មមួយចំនួនមានការថយចុះ ជាពិសេស ភេសជ្ជៈមាន ជាតិស្រវឹង និងថ្នាំជក់ (-០,១%) គមនាគមន៍ (-០,២%) និងភោជនីយដ្ឋាន (-១,៥%) បើធៀបនឹងខែមីនាកន្លងទៅ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 12, 2019

Inflation Report, April 2019
In April 2019, Phnom Penh Consumer Price Index increased by 0.3% compared to the previous month, of which the average price index of almost all the product’s groups slightly increased include the price index of the groups on Housing, Water, Electricity, Gas and Other Fuels (increased by 0.1%), Furnishings, Household Maintenance (increased by 0.1%), Foods and Nonalcoholic beverages (increased by 0.6%) and Transport (increased by 1.5%). But, the price index of product’s groups on Alcoholic beverages, and Tobacco, Communication and Restaurants decreased by 0.1%, 0.2% and 1.5%, respectively.

[ Detail ... ]

Date: June 12, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមីនា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមីនា ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើង ០,៣% បើធៀបនឹងខែមុន និង ២,២% បើធៀបនឹងខែមីនាឆ្នាំមុន។ សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់ មានការប្រែប្រួលបន្តិចបន្តួច ជាពិសេសក្រុមមុខទំនិញអាហារ និង ភេសជ្ជៈមិនមែនជាតិស្រវឹង និងក្រុមមុខទំនិញផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត បើធៀបនឹងខែកុម្ភៈ កន្លងទៅ។ ប៉ុន្តែបើធៀបនឹងខែមីនា ឆ្នាំ២០១៨ សង្កេតឃើញថា សន្ទស្សន៍ថ្លៃទំនិញភាគច្រើនមានការកើនឡើង ជាពិសេស សន្ទស្សន៍ថ្លៃក្រុមទំនិញភោជនីយដ្ឋាន (កើន ៨,២%), ក្រុមទំនិញភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ (កើន ៦,៧%), និងក្រុមទំនិញសម្លៀកបំពាក់និងស្បែកជើង (កើន ៣,៦%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 10, 2019

Inflation Report, March 2019
In March 2019, Phnom Penh Consumer Price Index increased by 0.3% compared to the previous month and 2.2% compared to the past year. The price index of almost all product’s groups slightly increased compared to the previous month. However, if comparing index level to March 2018, the price indexes of some product’s group have increased notably, of which restaurant rose by 8.2%, alcoholic beverages and tobacco 6.7% and clothing and footwear 3.6%, respectively.

[ Detail ... ]

Date: May 10, 2019