ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមិថុនា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមិថុនា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញមានការកើនឡើង ១,៥%បើធៀបនឹងឆ្នាំមុន។ ក្នុងខែមិថុនា ឆ្នាំ២០១៩ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មភាគច្រើនមានការថយចុះមកវិញ ធៀបនឹង ខែឧសភាកន្លងទៅ។ ប៉ុន្តែ សន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្ម នៅខែមិថុនា ឆ្នាំ២០១៩នេះ មានការថមថយកំណើនមកត្រឹម អត្រា ១,៥% បើធៀបនឹងខែដូចគ្នាឆ្នាំមុន ២,៩%។ ការរក្សាបានអត្រាកំណើនទាបនេះ គឺដោយសារការថមថយកំណើន នៃសន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង និងការបន្តធ្លាក់ចុះនៃសន្ទស្សន៍ថ្លៃការដឹកជញ្ជូន ពិសេសថ្លៃប្រេងសាំង បានធ្លាក់ចុះ ៩,៨% និងថ្លៃប្រេងម៉ាស៊ូត ៤,៣%។ ទោះជាយ៉ាងណា សន្ទស្សន៍ថ្លៃភោជនីយដ្ឋាននៅតែបន្តការកើនឡើងខ្ពស់ ប្រមាណជា ៧,២%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 11, 2019

Inflation Report, June 2019
According to official data from the National Institute of Statistics (NIS), in June, the price index of goods and services in Phnom Penh increased by 1.5% compared to the previous year. In June 2019, the price index of almost all groups of goods and services declined after rising last month. However, the growth of price index of goods and services in June 2019 slowed down approximately 1.5% compared to the growth of the same month last year which is 2.9%. Maintaining a lower growth rate was mainly due to a slowdown in the price index of Food and Non-Alcoholic Beverages group, and the continued falling in transport index group, especially the drop of gasoline price 9.8% and diesel price 4.3%. While, the price index of restaurant goup kept rising by 7.2%.

[ Detail ... ]

Date: September 11, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែឧសភា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែឧសភា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញបានកើនឡើង ២,០% ធៀបនឹងឆ្នាំមុន។ សន្ទស្សន៍ថ្លៃក្រុមទំនិញនិងសេវាកម្ម ដែលបានកើនឡើងគួរឱ្យកត់សម្គាល់នោះ ដូចជា ក្រុមភោជនីយដ្ឋាន បានកើនឡើង ៦,១% ក្រុមភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់ ៥,៤% ក្រុមសម្លៀកបំពាក់និងស្បែកជើង ៣,០% និងក្រុមអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង ១,៩%។ កំណើនសន្ទស្សន៍ថ្លៃនៃក្រុមទំនិញទាំងនេះបណ្ដាលមកពីការកើនឡើងថ្លៃអង្ករ (៣,៦%), ថ្លៃសាច់ស្រស់ (១,៧%), ថ្លៃសម្លៀកបំពាក់បុរស (៥,៥%), ថ្លៃសម្លៀកបំពាក់ស្ត្រី (២,៩%), ថ្លៃស្រាបៀ (៤,៥%) និងថ្លៃថ្នាំជក់ (៦,៨%)។ ផ្ទុយទៅវិញ សន្ទស្សន៍ ថ្លៃការដឹកជញ្ជូននៅតែបន្តធ្លាក់ចុះក្នុងអត្រា ១,០% បើធៀបនឹងខែឧសភាឆ្នាំមុនជាពិសេសការធ្លាក់ចុះថ្លៃប្រេងសាំងនិងម៉ាស៊ូត ប្រមាណជា ៥,៨% និង ១,៩% រៀងគ្នា។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 11, 2019

Inflation Report, May 2019
According to official data from the National Institute of Statistics (NIS), the price index of consumer goods and services in Phnom Penh increased by 2.0% year-on-year. This significant increase was driven by restaurant group 6.1%, alcoholic drinks and tobacco 5.4%, garments and footwear 3.0%, and Food and Non-Alcoholic Beverages 1.9%. Specifically, these commodities were pushed by the rising prices in rice (3.6%), fresh meat (1.7%), men's clothing (5.5%), women's clothing (2.9%), beer (4.5%) and tobacco (6.8%). In contrast, the price index of transport group continued to decline by 1.0% from May last year, in particular, the prices of gasoline and diesel fell by 5.8% and 1.9% respectively.

[ Detail ... ]

Date: September 11, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមេសា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមេសា ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញនិងសេវាប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើងប្រមាណ ០,៣% ធៀបនឹងខែមុន ។ សន្ទស្សន៍ថ្លៃក្រុមទំនិញនិងសេវាកម្ម ស្ទើរតែទាំងអស់ មានការប្រែប្រួលបន្តិចបន្តួច ជាពិសេស សន្ទស្សន៍ថ្លៃទំនិញ ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត (កើន ០,១%) គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ (កើន ០,១%) សុខាភិបាល (កើន ០,០២%) អាហារ ភេសជ្ជៈមិនមែនជាតិស្រវឹង (កើន ០,៦%) ទំនិញ និងសេវាដឹកជញ្ជូន (កើន ១,៥%) បើធៀបនឹងខែមីនាកន្លងទៅ។ រីឯ សន្ទស្សន៍ថ្លៃនៃក្រុមមុខទំនិញ និងសេវាកម្មមួយចំនួនមានការថយចុះ ជាពិសេស ភេសជ្ជៈមាន ជាតិស្រវឹង និងថ្នាំជក់ (-០,១%) គមនាគមន៍ (-០,២%) និងភោជនីយដ្ឋាន (-១,៥%) បើធៀបនឹងខែមីនាកន្លងទៅ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 12, 2019

Inflation Report, April 2019
In April 2019, Phnom Penh Consumer Price Index increased by 0.3% compared to the previous month, of which the average price index of almost all the product’s groups slightly increased include the price index of the groups on Housing, Water, Electricity, Gas and Other Fuels (increased by 0.1%), Furnishings, Household Maintenance (increased by 0.1%), Foods and Nonalcoholic beverages (increased by 0.6%) and Transport (increased by 1.5%). But, the price index of product’s groups on Alcoholic beverages, and Tobacco, Communication and Restaurants decreased by 0.1%, 0.2% and 1.5%, respectively.

[ Detail ... ]

Date: June 12, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមីនា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមីនា ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើង ០,៣% បើធៀបនឹងខែមុន និង ២,២% បើធៀបនឹងខែមីនាឆ្នាំមុន។ សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់ មានការប្រែប្រួលបន្តិចបន្តួច ជាពិសេសក្រុមមុខទំនិញអាហារ និង ភេសជ្ជៈមិនមែនជាតិស្រវឹង និងក្រុមមុខទំនិញផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត បើធៀបនឹងខែកុម្ភៈ កន្លងទៅ។ ប៉ុន្តែបើធៀបនឹងខែមីនា ឆ្នាំ២០១៨ សង្កេតឃើញថា សន្ទស្សន៍ថ្លៃទំនិញភាគច្រើនមានការកើនឡើង ជាពិសេស សន្ទស្សន៍ថ្លៃក្រុមទំនិញភោជនីយដ្ឋាន (កើន ៨,២%), ក្រុមទំនិញភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ (កើន ៦,៧%), និងក្រុមទំនិញសម្លៀកបំពាក់និងស្បែកជើង (កើន ៣,៦%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 10, 2019

Inflation Report, March 2019
In March 2019, Phnom Penh Consumer Price Index increased by 0.3% compared to the previous month and 2.2% compared to the past year. The price index of almost all product’s groups slightly increased compared to the previous month. However, if comparing index level to March 2018, the price indexes of some product’s group have increased notably, of which restaurant rose by 8.2%, alcoholic beverages and tobacco 6.7% and clothing and footwear 3.6%, respectively.

[ Detail ... ]

Date: May 10, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែកុម្ភៈ ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែកុម្ភៈ ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើង ០,៨% បើធៀបនឹងខែមុន និង១,៥% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ នៅខែកុម្ភៈឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់ មានការកើនឡើងបើធៀបនឹងខែមករាកន្លងទៅ។ លើសពីនេះ បើប្រៀបធៀបនឹងខែកុម្ភៈដូចគ្នាឆ្នាំមុន សន្ទស្សន៍ថ្លៃក្រុមទំនិញភាគច្រើនក៏មានការកើនឡើងដូចគ្នា ក្នុងនោះសន្ទស្សន៍ថ្លៃភោជនីយដ្ឋានកើនឡើង ៧,២% សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់បានកើនឡើង ៦,៤% (ស្រាកើន ៦,១% និងថ្នាំជក់កើន ៨,០%) សម្លៀកបំពាក់និងស្បែកជើងកើនឡើង ៣,៦% (វត្ថុធាតុដើមសម្លៀកបំពាក់ កើន ០,៩% និងសម្លៀកបំពាក់គ្រប់ប្រភេទ កើន ៤,៦%) និងផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតកើនឡើង ១,២% (ឧស្ម័ន កើន ៥,៤% និង ឥន្ធនៈរឹង កើន ២,២%)។ ចំណែកឯ សន្ទស្សន៍ថ្លៃការដឹកជញ្ជូននៅតែបន្តធ្លាក់ចុះ ៣,៩% ក្នុងនោះ សន្ទស្សន៍ថ្លៃ ប្រេងសាំងធម្មតាធ្លាក់ចុះ ១៤,៣% និងសន្ទស្សន៍ថ្លៃប្រេងម៉ាស៊ូតធ្លាក់ចុះ ៣,៨%។ ជាក់ស្តែងប្រេងសាំងធម្មតាលក់រាយលើទីផ្សារ ក្នុងខែមករា ឆ្នាំ២០១៩ ថ្លៃ ៣.៤០០រៀល/លីត្រ ទាបជាងក្នុងខែដូចគ្នាឆ្នាំ២០១៨ ថ្លៃ ៣.៨៥០រៀល/លីត្រ (ប្រភព៖ Ministry of Commerce)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 23, 2019

Inflation Report, February 2019
The beginning of 2019, Phnom Penh Consumer Price Index increased by 0.8% compared to the previous month and 1.5% compared to the past year. In February 2019, the price index of almost all product’s groups have increased compared to the index level of the previous month. Comparing the index level to February 2018, it can be seen that the price indexes of some product’s groups have increased, of which restaurant rose by 7.2%, alcoholic beverages and tobacco 6.4% (wine 6.1% and tobacco 8.0%), clothing and footwear 3.6% (manufacturing raw material 0.9% and all kind of clothes 4.6%) and housing, water, electricity, gas and other fuels 1.2% (gas 5.4% and solid fuels 2.2%). However, the price indexes of some products went down particularly, the price indexes of transportation product groups (3.9%), gasoline (14.3%) and diesel (3.8%). In fact, the market retail price of regular gasoline in February 2019 was 3,400 riel/liter which was 450 riel/liter (3,850 riel/liter) lower than the same period last year (Source: Ministry of Commerce).

[ Detail ... ]

Date: April 23, 2019