ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែកញ្ញា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែកញ្ញាឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញ មានការធ្លាក់ចុះនិងកំណើនថមថយ -០,១% បើធៀបនឹងខែមុន និង ១,៧% បើធៀបនឹងខែដូចគ្នាឆ្នាំមុន ។ ក្នុងខែកញ្ញា ឆ្នាំ២០១៩ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មភាគច្រើនមានការកើនឡើងបើធៀបនឹងខែដូចគ្នាឆ្នាំមុនក្នុងនោះរួមមាន សន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹងកើនឡើង ២,០%, ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ កើន ៥,៦%, សម្លៀកបំពាក់ និងស្បែកជើង ១,៥%, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតកើន ១,២%, គ្រៀងសង្ហារឹម សម្ភារប្រើប្រាស់ និងការថែទាំ ១,៧%, ភោជនីយដ្ឋានកើន ៦,៣% និងទំនិញ និងសេវាកម្មផ្សេងៗ ២,៣%។ បើតាមទិន្នន័យបានបង្ហាញថាសន្ទស្សន៍ថ្លៃការដឹកជញ្ជូនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសារការធ្លាក់ចុះថ្លៃប្រេងសាំងធម្មតា (-១០%) និងថ្លៃប្រេងម៉ាសូត (-៤,៦%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 26, 2019

Inflation Report, September 2019
According to official data from the National Institute of Statistics (NIS), in September, the price index of goods and services in Phnom Penh dropped by -0.1% compared to the previous month and 1.7% compared to the previous year. In September 2019, comparing to the same period last year, the price index of Foods and Nonalcoholic beverages rose 2.0%, Alcoholic Beverages, Tobacco And Narcotics rose by 5.6%, Clothing And Footwear rose by 1.5%, Housing, Water, Electricity, Gas and Other Fuels rose by 1.2%, Furnishings, Household Maintenance rose by 1.7%, Restaurants rose by 5.2% and Miscellaneous Goods And Services rose by 2.3%. By December 2019, the annual inflation rate and the year average inflation rate would reach 2.4% and 1.9%, respectively, which is at manageable rate and good for macroeconomic management.

[ Detail ... ]

Date: November 26, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែតុលា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បង្ហាញថា នៅខែតុលា ឆ្នាំ២០១៩ នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញ មានការធ្លាក់ចុះ -០,១% បើធៀបនឹងខែមុន ប៉ុន្តែបានកើនឡើង ១,៣% បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ ក្នុងខែតុលា ឆ្នាំ២០១៩ នេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនបម្រែបម្រួលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ជារួម បានកើនឡើងក្នុងអត្រា ១,៣% ទាបជាងខែតុលា ឆ្នាំ២០១៨ ដែលមានអត្រាកំណើន ៣,១%។ កំណើនទាបនេះ ដោយសារការថមថយកំណើនសន្ទស្សន៍ថ្លៃនៃម្ហូបអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង (ពី៣,២% មក១,៥%)និងការធ្លាក់ចុះសន្ទស្សន៍ថ្លៃការដឹកជញ្ជូនក្នុងអត្រាអវិជ្ជមាន មកពីការធ្លាក់ចុះថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូត។ ទិន្នន័យផ្លូវការពីក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថាថ្លៃប្រេងឥន្ធនៈនៅតែបន្តថយចុះបើធៀបនឹងឆ្នាំមុនក្នុងនោះ ប្រេងសាំងធម្មតាលក់រាយនៅលើទីផ្សារ ថ្លៃ ៣ ៦៥០ រៀល/លីត្រ នៅខែតុលា ឆ្នាំ២០១៩ ទាបជាងខែដូចគ្នាឆ្នាំមុន (៤ ២៥០ រៀល/លីត្រ) និងប្រេងម៉ាសូត ថ្លៃ ៣ ៥០០ រៀល/លីត្រ ទាបជាងខែដូចគ្នាឆ្នាំមុន (៤ ១៥០ រៀល/លីត្រ)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 22, 2019

Inflation Report, October 2019
According to official data from the National Institute of Statistics (NIS), in October, the price index of goods and services in Phnom Penh dropped by -0.1% compared to the previous month and 1.3% compared to the previous year. In October 2019, comparing to the same period last year, in overall the consumer goods and services index rose by 1.3% lower than the prior year which was 3.1%. This slow growth is due to the decline of the price index of Foods and Nonalcoholic beverages and the negatively decline of Transport that is caused by the price drop of Gasoline and Diesel. Based on the data from the Ministry of Commerce had also clarified that the prices of fuels continues to decline compared to last year by the Gasoline price that is sold on the market 3,650 riel/litre in october 2019 lower than the previous year (4,250 riel/litre) and Diesel price is 3,500 riel/litre lower than the previous year (4,150 riel/litre)

[ Detail ... ]

Date: November 22, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែសីហា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែសីហា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញបានកើនឡើង ០,៩% បើធៀបនឹងខែមុន និង ២,៤% បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ ក្នុងខែសីហា ឆ្នាំ២០១៩ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មមួយចំនួនមានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងខែដូចគ្នាឆ្នាំមុន ក្នុងនោះ រួមមាន សន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹងកើនឡើង ២,៤%, ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់កើន ៦,១%, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតកើន ១,៧% និងភោជនីយដ្ឋានកើន ៦,៣%។ តាមរយៈទិន្នន័យបានបង្ហាញថា កំណើននេះបណ្ដាលមកពីការកើនឡើងថ្លៃនៃ អង្ករ សាច់មាន់ស្រស់ សាច់ទាស្រស់ ត្រីស្រស់ បន្លែ ថ្នាំជក់ ស្រា និងឧស្ម័ន។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 31, 2019

Inflation Report, August 2019
According to official data from the National Institute of Statistics (NIS), in August, the price index of goods and services in Phnom Penh increased by 0.9% compared to the previous month and 2.4% compared to the previous year. In August 2019, the price index of some consumer goods and services increased significantly compared to the same month last year, the groups of price index of Foods and Nonalcoholic beverages rose 2.4%, Alcoholic beverages, and Tobacco 6.1%, Housing, Water, Electricity, Gas and Other Fuels 1.7% and restaurants 6.3%. The increase was driven by the price increase of fresh chicken, fresh duck, fresh fish, vegetables and gas.

[ Detail ... ]

Date: October 31, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែកក្កដា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែកក្កដា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញបានកើនឡើង ០,៥% បើធៀបនឹងខែមុន និង ២,២% បើធៀបនឹងខែដូច គ្នាឆ្នាំមុន ។ ក្នុងខែកក្កដា ឆ្នាំ២០១៩ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មមានការកើនឡើងបើធៀបនឹងខែដូចគ្នាឆ្នាំមុន ក្នុងនោះ សន្ទស្សន៍ថ្លៃទំនិញសំខាន់ៗមានកំណើនគួរឱ្យកត់សម្គាល់ ដូចជា សន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមាន ជាតិស្រវឹងកើនឡើង ២,២%, ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់កើន ៦,៣%, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈ ដទៃទៀតកើន ១,៧% និងភោជនីយដ្ឋានកើន ៦,១%។ តាមរយៈទិន្នន័យបានបង្ហាញថា កំណើននេះ បណ្ដាលមកពីការកើនឡើងថ្លៃនៃ អង្ករ សាច់មាន់ស្រស់ សាច់ទាស្រស់ ត្រីស្រស់ បន្លែ និងឧស្ម័ន។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 13, 2019

Inflation Report, July 2019
According to official data from the National Institute of Statistics (NIS), in July, the price index of goods and services in Phnom Penh increased by 0.5% compared to the previous month and 2.2% compared to the previous year. In July 2019, the consumer and service price index increased compared to the same month last year, driven by the significant increase in some major groups of the consumer price index particularly the Food and Non-Alcoholic Beverage 2.2%, Alcoholic Beverages, Tobacco And Narcotics 6.3%, Housing, Water, Electricity, Gas and other Fuels 1.7% and Restaurants 6.1%. The data showed that the growth was followed by the increasing costs of fresh chicken, fresh duck, fresh fish, vegetables and gas.

[ Detail ... ]

Date: September 13, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមិថុនា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមិថុនា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញមានការកើនឡើង ១,៥%បើធៀបនឹងឆ្នាំមុន។ ក្នុងខែមិថុនា ឆ្នាំ២០១៩ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មភាគច្រើនមានការថយចុះមកវិញ ធៀបនឹង ខែឧសភាកន្លងទៅ។ ប៉ុន្តែ សន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្ម នៅខែមិថុនា ឆ្នាំ២០១៩នេះ មានការថមថយកំណើនមកត្រឹម អត្រា ១,៥% បើធៀបនឹងខែដូចគ្នាឆ្នាំមុន ២,៩%។ ការរក្សាបានអត្រាកំណើនទាបនេះ គឺដោយសារការថមថយកំណើន នៃសន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង និងការបន្តធ្លាក់ចុះនៃសន្ទស្សន៍ថ្លៃការដឹកជញ្ជូន ពិសេសថ្លៃប្រេងសាំង បានធ្លាក់ចុះ ៩,៨% និងថ្លៃប្រេងម៉ាស៊ូត ៤,៣%។ ទោះជាយ៉ាងណា សន្ទស្សន៍ថ្លៃភោជនីយដ្ឋាននៅតែបន្តការកើនឡើងខ្ពស់ ប្រមាណជា ៧,២%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 11, 2019

Inflation Report, June 2019
According to official data from the National Institute of Statistics (NIS), in June, the price index of goods and services in Phnom Penh increased by 1.5% compared to the previous year. In June 2019, the price index of almost all groups of goods and services declined after rising last month. However, the growth of price index of goods and services in June 2019 slowed down approximately 1.5% compared to the growth of the same month last year which is 2.9%. Maintaining a lower growth rate was mainly due to a slowdown in the price index of Food and Non-Alcoholic Beverages group, and the continued falling in transport index group, especially the drop of gasoline price 9.8% and diesel price 4.3%. While, the price index of restaurant goup kept rising by 7.2%.

[ Detail ... ]

Date: September 11, 2019