បោះពុម្ពផ្សាយ

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០០៩ (TOFE for​ December 2009)ឆ្នាំ ២០០៩ ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​បាន​ធូរ​ស្រាល​មក​វិញ​នៅ​ចុង​ឆ្នាំ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​កាលពី​ដើម​ឆ្នាំ ដោយ​សារ​វិបត្ដិ​ហិរញ្ញវត្ថុ​សកលលោក​ក៏​ដោយ ក៏​សម្ពាធ​អតិផរណា​បាន​កើន​ឡើង​ក្នុង​រយៈពេល​នោះ ។ ឥទ្ធិពល​វិបត្ដិ​ហិរញ្ញវត្ថុ ដែល​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ដូចជា​ការ​ថយចុះ​វិស័យ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ការ​ថយចុះ​ភ្ញៀវ​ទេសចរ​បរទេស ការ​ថយចុះ​វិស័យ​សំណង់ និង​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ បាន​ប៉ះពាល់​ដល់​ការ​អនុវត្ដ​ថវិកា ។

ថ្ងៃទី២៣ ខែ​សីហា ២០១០

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កញ្ញា ឆ្នាំ ២០០៩ (TOFE for​ September 2009)ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា ចាប់​ពី​ខែ កក្កដា ឆ្នាំ ២០០៩ មក ហាក់បី​ដូច​ជា​មាន​ភាព​ធូរ​ស្រាល​បន្តិច ដោយ​មាន​ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ និង​ភ្ញៀវ​ទេសចរ​បរទេស ទោះបី​ជា​មាន​សម្ពាធ​ពី​កំណើន​តម្លៃ​ប្រេង​ក៏​ដោយ ។ ទោះជា​យ៉ាង​នេះ​ក្ដី ឥទ្ធិពល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​លោក ដែល​បាន​ធ្វើ​ឲ្យធ្លាក់​ចុះ​ផលិតកម្ម​ និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក​កន្លង​មក នៅ​តែ​មាន​ឥទ្ធិពល​ដល់​ការ​អនុវត្ត​ថវិកា ។

ថ្ងៃទី១៩ ខែ​វិច្ឆិកា ២០០៩

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ សីហា ឆ្នាំ ២០០៩ (TOFE for​ August 2009)ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ចាប់​ពី​ខែ កក្កដា ឆ្នាំ ២០០៩ មក ហាក់បី​ដូចជា​មាន​ភាព​ធូរ​ស្រាល​បន្តិច ដោយ​មាន​ការ​កើន​ឡើង​នៃ​ការ​នាំចេញ និង​ភ្ញៀវ​ទេសចរ​បរទេស ទោះបី​ជា​មាន​សម្ពាធ​ពី​កំណើន​តម្លៃ​ប្រេង និង​ការ​ចុះ​ថ្លៃ​តម្លៃ​ប្រាក់​រៀល​បន្តិច​ក៏​ដោយ ។ ទោះ​ជាយ៉ាង​នេះ​ក្ដី ឥទ្ធិពល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​លោក ដែល​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ផលិតកម្ម និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក​កន្លង​មក នៅ​តែ​មាន​ឥទ្ធិពល​ដល់​ការ​អនុវត្ត​ថវិកា ។

ថ្ងៃទី៧ ខែ​តុលា ២០០៩

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ឧសភា ឆ្នាំ ២០០៩ (TOFE for​ May 2009)នៅ​ដើម​ឆ្នាំ ២០០៩ នេះ ឥទ្ធិពល​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក បាន​ធ្វើ​ឲ្យសកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ជាប់​គាំង​បង្ក​ឲ្យ​មាន​ការ​ថយ​ចុះ​ពាណិជ្ជកម្ម​អន្តរជាតិ ការ​បាត់បង់​ការងារ​ធ្វើ និង​ការ​ថយ​ចុះ​ចំណូល​ជាដើម ។ ថ្មីៗ​នេះ ទោះបី​ជា​មាន​ការ​ព្យាករណ៍​ថា សេដ្ឋកិច្ច​ពិភពលោក​រើប​ឡើង​វិញ ក៏​ពុំ​ទាន់​មាន​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់ ជា​ពិសេស​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​ការ​អនុវត្ត​ចំណូល និង​ចំណាយ​ថវិកា​រដ្ឋ ។

ថ្ងៃទី១៥ ខែ​កក្កដា ២០០៩

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ឆ្នាំ ២០០៨ (TOFE for 2008)នៅឆ្នាំ ២០០៨ ស្ថានភាពសេដ្ឋកិច្ច​ ​និងហិរញ្ញវត្ថុពិភពលោក បានពើបប្រទះនឹងភាពកោលាហល​ ដូចជា ភាពមិន នឹងន៎ នៃតម្លៃប្រេងឥន្ឋនៈ​ ម្ហូបអាហារ តម្លៃប្រាក់ដុល្លារអាមេរិក និងកលិយុគនៃវិបត្តិហិរញ្ញវត្ថុជាដើម ហើយបាន ជះឥទ្ឋិពល មកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ។ លើសពីនេះ ការប្រឈមគ្នានៅតាមព្រំដែនកម្ពុជា‍​‍-ថៃ ក៏បាន ធ្វើឱ្យមានភាព តានតឹងខាងផ្នែកសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែរ ។ នៅក្នុងរយៈពេលនោះ រាជរដ្ឋាភិបាលបានរៀបចំ វិធានការទប់ស្កាត់ជាបន្តបន្ទាប់ ហើយការអនុវត្តន៍ថវិការដ្ឋ ក៏មានភាពល្អប្រសើរដែរ ។

ថ្ងៃទី៦ ខែ​ឧសភា ២០០៩

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០០៧ (TOFE for December 2007) ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០០៧ មានការកើនឡើងគួរអោយកត់សំគាល់ ។ កំណើនសេដ្ឋកិច្ចបានកើន ឡើងក្នុងកំរិត ១០.១% ដោយសារមានការកើនឡើងវិស័យនាំចេញសំលៀកបំពាក់ វិស័យសំណង់ វិស័យ ទេសចរណ៍ និងការរីកចំរើនប្រកប ដោយចិរភាពនៃផលិតកម្មកសិកម្ម ។ ក្នុងនយោបាយសារពើពន្ធ ក្នុងការ លើកកំពស់កំណើន សេដ្ឋកិច្ចរាជរដ្ឋាភិបាលបានខិតខំកៀងគរចំណូល ដើម្បីបំពេញអោយចំណាយសាធារណៈ ដែលមានចំនួនកាន់តែច្រើនឡើង ។

ថ្ងៃទី២១ ខែ​វិច្ឆិកា ២០០៨