បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១០ (TOFE for December 2010)ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជានៅឆ្នាំ ២០១១ នេះ បាន​រីក​លូតលាស់​ឡើង​វិញ​ស្ទើរ​គ្រប់​វិស័យ បន្ទាប់ពី​បាន​ទទួល​រងឥទ្ធិពល​នៃ​កលិយុគ​វិបត្តិ​ហិរញ្ញវត្ថុ​អន្ដរជាតិ​កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ ដូចជា​ការ​កើន​ឡើង​វិស័យ​កសិកម្ម ការ​កើន​ឡើង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ការ​កើន​ឡើង​វិស័យ​ទេសចរណ៍​ជាដើម ដោយ​សេដ្ឋកិច្ច​បាន​កើន​ឡើង​មាន​ទម្រង់​ជា​អក្សរ “V” ។ ការ​ងើប​ឡើង​វិញ​យ៉ាង​លឿន​នេះ បាន​ធ្វើ​ឲ្យ​ការ​អនុវត្ត​ថវិកា ជា​ពិសេស​ការ​ប្រមូល​ចំណូល​ក្នុង​ឆ្នាំ ២០១០ ប្រព្រឹត្ត​ទៅ​ល្អ ។

ថ្ងៃទី៣ ខែ​ឧសភា ២០១១

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១០ (TOFE for October 2010)ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​គិត​មក​ដល់​ខែ តុលា ឆ្នាំ ២០១០ នេះ មាន​ភាព​ធូស្រាល​ដោយ​ស្ទើរ​គ្រប់​វិស័យ​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ​បន្ទាប់​ពី​បាន​ទទួល​រង​ឥទ្ធិពល​នៃ​កលិយុគវិបត្ដិ​ហិរញ្ញវត្ថុ​អន្ដរជាតិ​កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ ដូចជា​ការ​កើន​ឡើង​សកម្មភាព​ពាណិជ្ជកម្ម ការ​កើន​ឡើង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ការ​កើន​ឡើង​វិស័យ​ទេសចរណ៍​ជា​ដើម ទោះបី​ជា​មាន​សម្ពាធ​ពី​កំណើន​តម្លៃ​ប្រេង​ឥន្ធនៈ​ខ្លះ​ក៏​ដោយ ។ ការ​កើន​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឱ្យ​ការ​អនុវត្ដ​ថវិកា​ក្នុង​រយៈពេល​១០ខែដើមឆ្នាំ ២០១០ នេះ​ប្រព្រឹត្ដ​ទៅ​ល្អ ទោះ​បី​ជា​មាន​ការ​ថយ​ចុះ​បន្ដិច​នៅ​ក្នុង​ខែ តុលា នេះ​ក៏​ដោយ ។

ថ្ងៃទី៣១ ខែ​ធ្នូ ២០១០

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កញ្ញា ឆ្នាំ ២០១០ (TOFE for September 2010)ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​គិត​មក​ដល់​ខែ កញ្ញា នៃ​ឆ្នាំ ២០១០ នេះ​ មាន​ភាព​ធូស្រាល ដោយ​ស្ទើរ​គ្រប់​វិស័យ​សេដ្ឋកិច្ច បាន​ងើប​ឡើង​វិញ បន្ទាប់​ពី​បាន​ទទួល​រង​ឥទ្ធិពល​នៃ​កលិយុគ​វិបត្ដិ​ហិរញ្ញវត្ថុ​អន្ដរជាតិ​កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ ដូច​ជា​ការ​កើន​ឡើង​សកម្មភាព​ពាណិជ្ជកម្ម ការ​កើន​ឡើង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ការ​កើន​ឡើង​វិស័យ​ទេសចរណ៍​ជា​ដើម ទោះបី​ជា​មាន​សម្ពាធពី​កំណើន​តម្លៃ​ប្រេង​ឥន្ធនៈខ្លះ​ក៏​ដោយ ។ ការ​កើន​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឱ្យ​ការ​អនុវត្ដ​ថវិកា​ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ ២០១០ នេះ​ប្រព្រឹត្ដ​ទៅ​ល្អ​ប្រសើរ ។

ថ្ងៃទី២៩ ខែ​វិច្ឆិកា ២០១០

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ មិថុនា ឆ្នាំ ២០១០ (TOFE for​ June 2010)ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ដើម​ឆ្នាំ ២០១០ មានភាពធូ​រស្រាល ដោយ​ស្ទើរ​គ្រប់​វិស័យ​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ បន្ទាប់​ពី​បាន​ទទួល​រង​ឥទ្ធិពល​នៃ​កលិយុគ​វិបត្ដិ​ហិរញ្ញវត្ថុ​អន្ដរជាតិ​កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ ដូចជា​ការ​កើន​ឡើង​សកម្មភាព ពាណិជ្ជកម្ម ការ​កើន​ឡើង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ ការ​កើន​ឡើង​វិស័យ​ទេសចរណ៍ជាដើម និង​ស្ថេរ​ភាពថ្លៃ​ទំនិញ​ប្រើ ប្រាស់ ទោះបី​ជា​មានសម្ពាធ​ពីកំណើន​តម្លៃ​ប្រេង​ឥន្ធនៈ​ខ្លះ​ក៏​ដោយ ។ ការ​កើន​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នេះ​បាន​ធ្វើ​ឱ្យ ការ​អនុវត្ដ​ថវិកា​នៅ​ដើម​ឆ្នាំ ២០១០ ប្រព្រឹត្ដ​ទៅ​ល្អ ។

ថ្ងៃទី២៣ ខែ​សីហា ២០១០

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០០៩ (TOFE for​ December 2009)ឆ្នាំ ២០០៩ ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​បាន​ធូរ​ស្រាល​មក​វិញ​នៅ​ចុង​ឆ្នាំ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​កាលពី​ដើម​ឆ្នាំ ដោយ​សារ​វិបត្ដិ​ហិរញ្ញវត្ថុ​សកលលោក​ក៏​ដោយ ក៏​សម្ពាធ​អតិផរណា​បាន​កើន​ឡើង​ក្នុង​រយៈពេល​នោះ ។ ឥទ្ធិពល​វិបត្ដិ​ហិរញ្ញវត្ថុ ដែល​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ដូចជា​ការ​ថយចុះ​វិស័យ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ការ​ថយចុះ​ភ្ញៀវ​ទេសចរ​បរទេស ការ​ថយចុះ​វិស័យ​សំណង់ និង​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ បាន​ប៉ះពាល់​ដល់​ការ​អនុវត្ដ​ថវិកា ។

ថ្ងៃទី២៣ ខែ​សីហា ២០១០

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កញ្ញា ឆ្នាំ ២០០៩ (TOFE for​ September 2009)ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា ចាប់​ពី​ខែ កក្កដា ឆ្នាំ ២០០៩ មក ហាក់បី​ដូច​ជា​មាន​ភាព​ធូរ​ស្រាល​បន្តិច ដោយ​មាន​ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ និង​ភ្ញៀវ​ទេសចរ​បរទេស ទោះបី​ជា​មាន​សម្ពាធ​ពី​កំណើន​តម្លៃ​ប្រេង​ក៏​ដោយ ។ ទោះជា​យ៉ាង​នេះ​ក្ដី ឥទ្ធិពល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​លោក ដែល​បាន​ធ្វើ​ឲ្យធ្លាក់​ចុះ​ផលិតកម្ម​ និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក​កន្លង​មក នៅ​តែ​មាន​ឥទ្ធិពល​ដល់​ការ​អនុវត្ត​ថវិកា ។

ថ្ងៃទី១៩ ខែ​វិច្ឆិកា ២០០៩