ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ដើម្បី​ពិភាក្សា​លើ​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការរៀបចំ​ “ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី (២០២១​-២០៣៥​)”
ថ្ងៃទី២៩ ខែ​មិថុនា ២០២១

នា​ព្រឹក​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង “ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី (២០២១​-២០៣៥​)” ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​, ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​, ឯកឧត្តម លោកជំទាវ​រដ្ឋមន្រ្តី ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ។

ព័ត៌មានពាក់ព័ន្ធ