តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE / GFS


  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០១៦ (TOFE for May 2016)
នៅ​រយៈពេល​ ៥ ខែ ដើម​ឆ្នាំ ២០១៦ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​​បន្ត​មាន​ដំណើរការ​ល្អ​ដែល​នាំមុខ​ដោយ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​សំណង់ និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ជា​ពិសេស​សំលៀកបំពាក់ និង​ស្បែកជើង។ រីឯការ​អនុវត្ដ​ថវិកា​បាន​បង្ហាញ​នូវលទ្ធផល​ជា​វិជ្ជមាន ដោយ​មាន​ការខិតខំ​កែ​លម្អ​ប្រសិទ្ធភាពនៃ​ការប្រមូល​ចំណូល ពី​សំណាក់​ភ្នាក់ងារ​ប្រមូល​ចំណូលពន្ធ និង​ការពង្រឹងនិតិវិធី​ក្នុង​ការ​អនុវត្តចំណាយ​តាម​ក្រសួង​ស្ថាប័ន​នានា។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 28, 2016

Brief Report On State Budget Implementation in May 2016 (TOFE for May 2016)
In the first five months of 2016, Cambodian economic activities remained robust driven by construction sector and garment sector, particularly textile and footwear. With momentum of growth and macroeconomic stability, fiscal consolidation has been improved with substantial revenue growth and prudent spending on the top of the current implementation of Revenue Mobilization Strategy and Public Financial Reform Management Programme.

[ Detail ... ]

Date: June 28, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មេសា ឆ្នាំ ២០១៦ (TOFE for April 2016)
នៅ​រយៈពេល​ ៤ ខែ ដើម​ឆ្នាំ ២០១៦ ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ស្ថិរភាព ដោយ​អតិផរណា​មាន​កម្រិត​ទាប និង​អត្រា​ប្ដូរប្រាក់​មានលំនឹងល្អ។ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ក៏​បន្ត​មាន​ដំណើរ​ការ​ល្អ ដែលនាំ​មុខ​ដោយ​វិស័យ​មួយចំនួន​ដូចជា វិស័យ​សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​សំណង់។ ដោយឡែក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក៏​បន្តបង្កើន​ប្រសិទ្ធភាព ដោយ​ការ​ប្រមូល​ចំណូល​គ្រប់ប្រភេទ​មាន​ការ​កើនឡើង ទាំង​ចំណូល​ពន្ធគយ និង​ពន្ធដារ ហើយ​និតិវិធី ក្នុង​ការ​អនុវត្ត​ចំណាយ​ត្រូវបាន​ពង្រឹងថែមទៀត។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 30, 2016

Brief Report On State Budget Implementation in April 2016 (TOFE for April 2016)
In the first four months of 2016, Cambodian economic activities showed to remain robust, supported by the main engines of growth particularly textile and footwear, construction and real estate sector. With momentum of growth and macroeconomic stability, fiscal consolidation has been improved with substantial revenue growth and prudent spending on the top of the current implementation of Revenue Mobilization Strategy and Public Financial Reform Management Programme.

[ Detail ... ]

Date: May 30, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មីនា ឆ្នាំ ២០១៦ (TOFE for March 2016)
នៅ​ត្រីមាស​ទី១​ ដើម​ឆ្នាំ​ ២០១៦ សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​ដំណើរការ​ល្អ ដែល​ក្នុង​នោះ​បាន​នាំមុខ​ដោយ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​ឧ​ស្សាហកម្ម​វាយនភ័ណ្ឌ និង​វិស័យ​សំណង់។ ចំណែក​វិស័យ​ទេសចរ ក៏បានបន្ត​កើនឡើង​ទោះបី​មាន​សន្ទុះយឹត។ ការ​អនុវត្ត​ថវិកា​បាន​បង្ហាញ​នូវ​លទ្ធផល​ជា​វិជ្ជមាន​ពី​ការ​ខិតខំ​កែ​លម្អ ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល និង​ពង្រឹង​និតិវិធី​ក្នុង​ការ​អនុវត្ត​ចំណាយ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 30, 2016

Brief Report On State Budget Implementation in March 2016 (TOFE for March 2016)
During the first quarter of 2016, Cambodian economic activities showed to remain robust propelled by the main engines of growth, in particular garment sector and construction sector. At the same time, tourism sector continued to grow at a slower pace. With macroeconomic stability, fiscal consolidation is strengthening with expanding in revenue collection and prudent spending.

[ Detail ... ]

Date: May 30, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កុម្ភៈ ឆ្នាំ ២០១៦ (TOFE for February 2016)
នៅ​រយៈពេល ២ ខែដើម​ឆ្នាំ ២០១៦ សេដ្ឋកិច្ច​កម្ពុជា​នៅបន្ត​ដំណើរការល្អ ក្រោម​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដោយសារ​លំនឹង​នៃ​អត្រា​ប្ដូរ​ប្រាក់​ និង​កម្រិត​ទាប​នៃ​អត្រា​អតិផរណា។ សកម្មភាព​សេដ្ឋកិច្ច​តាម​វិស័យ​នានា​នៅ​តែ​បន្ត​រុញ​ច្រាន​កំណើន​ដូចជា៖ វិស័យ​ឧស្សាហកម្ម​កាត់ដេរ ជាពិសេស សំលៀក​បំពាក់ និង​ស្បែក​ជើង និង​វិស័យ​សំណង់ ជាពិសេស ការ​កើន​ឡើង​នៃ​គម្រោង​វិនិយោគ និង​ទឹក​ប្រាក់​វិនិយោគ​បរទេស។ ចំណែក​ការ​អនុវត្ត​ថវិកា​បាន​បង្ហាញ នូវប្រសិទ្ធភាព​នៃ​ការ​អនុវត្តការប្រមូលចំណូល​ និង​ពង្រឹងនិតិវិធី​ក្នុង​ការ​អនុវត្ត​ចំណាយ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 11, 2016

Brief Report On State Budget Implementation in February 2016 (TOFE for February 2016)
In early 2016, Cambodian economic activities remained robust driven by the main engine of growth from construction sector and garment sector. Foreign Direct Investment (FDI) also continued to underpin the current urbanization and recent development particularly in real estate. With macroeconomic stability and current momentum of rigorous reform, fiscal consolidation has expanded with increasing in revenue collection and strengthening expenditure by programme budgeting implementation.

[ Detail ... ]

Date: May 11, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មករា ឆ្នាំ ២០១៦ (TOFE for January 2016)
នៅ​ដើម​ឆ្នាំ ២០១៦ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជានៅតែ​បន្ត​ដំណើរ​ការល្អ​ឆ្ពោះទៅមុខដដែល ក្រោម​ការបន្ត​អនុវត្ត​និង​កំណែ​ទម្រង់​លើ​គោលនយោបាយជាតិ។ វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ការ​វិនិយោគ​នៅ​តែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការល្អ។ ចំណែក​ការអនុវត្ត​ថវិកា​បាន​ប្រព្រឹត្ត​ទៅ​តាម​គោលដៅ​ដែលបាន​គ្រោង ដោយ​បាន​បន្តការ​អនុវត្ត​យ៉ាងម៉ត់ចត់ និងបន្ត​កំណែ​ទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 05, 2016

Brief Report On State Budget Implementation in January 2016 (TOFE for January 2016)
In early 2016, Cambodian economic activities remained robust driven by garment and construction sectors, albeit a slowdown in agriculture. Tourism sector showed to remained growth at a slower pace. With macroeconomic stability and current momentum of rigorous reform, fiscal consolidation has expanded with increased in revenue collection and efficient expenditure by programme budgeting implementation.

[ Detail ... ]

Date: May 05, 2016