សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោកជំទាវ Agnès PANNIER-RUNACHER រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋបារាំង។
 

  • ភាសាខ្មែរ »

ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង, ទីក្រុងប៉ារីស,សាធារណរដ្ឋ បារាំង, ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុល សម្រាប់ចីរភាពកំណើនៈ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (High Level Conference on Sustainable Debt for Sustainable Growth: Sound Financing for Development)”, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវ Agnès PANNIER-RUNACHER រដ្ឋលេខាធិការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ដើម្បីពិភាក្សាអំពីការបន្តជំរុញ និង ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី កម្ពុជា-បារាំង ។

[ ទាញយកឯកសារ ... ]