សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយនឹងលោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)
 

  • ភាសាខ្មែរ »

នារសៀលថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសវនាការ និងសំដែងការគួរសមជាមួយលោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ដែលបានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និង UN-ESCAP ដើម្បីគោលដៅរួមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ។

[ ទាញយកឯកសារ ... ]