ការ​បណ្ដុះ​បណ្ដាល​ចំណេះដឹង​ព័ត៌មានវិទ្យា​កម្រិត​មូលដ្ឋាន​ជូន​មន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​រាជធានី-ខេត្ត​ទាំង ២៥ នៃ​ កសហវ
 

  • ភាសាខ្មែរ »

ក្នុងទិសដៅ​ចូលរួម​ចំណែក​បង្កើន​ចំណេះដឹង​ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (Windows, Microsoft Word, Microsoft Excel, PC Maintenance, Internet & E-mail) ជូនដល់​មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុរាជធានី-ខេត្តនីមួយៗទាំង ២៥ ដើម្បីធានាសមត្ថភាពក្នុងការដោះស្រាយ​បញ្ហា​ជាបឋម​ដែលកើតមានជាញឹកញាប់​ប្រចាំថ្ងៃ និង​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ប្រើប្រាស់​ប្រព័ន្ធ FMIS ជំហានបន្ទាប់។ វគ្គបណ្ដុះបណ្ដាលនេះ នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦ ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅ​អាគារ ខ ជាន់ទី១ ក្នុងទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។


លោកអ្នកអាចទាញយកឯកសារទាក់ទងនឹងវគ្គបណ្ដុះបណ្ដាលនេះ នៅផ្នែកខាងក្រោម៖


ទាញយកឯកសារទាំងអស់៖

[ ទាញយកឯកសារ ... ]