ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

កាលពី​ព្រឹក​​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានរៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងឥណទាន​សម្បទាន សម្រាប់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ (ពី​ក្រុង​បាត់ដំបង ទៅ​ក្រុង​សិរីសោភ័ណ) រវាង រាជរដ្ឋាភិបាល​កម្ពុជា និង ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ។

 

កាលបរិច្ឆេទ៖ May 17, 2013

  • ខ្មែរ

នៅ​ព្រឹក​​ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈ​ប្រតិភូតំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ បាន​ចូល​ជួប​ពិភាក្សា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

 

កាលបរិច្ឆេទ៖ May 17, 2013

  • ខ្មែរ

សុន្ទរកថា​របស់​កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ តំណាងជ័យលាភី​ដែល​បាន​ទទួល​គោរមងារ និង សញ្ញាបត្រ​កិត្តិបណ្ឌិត​នៃ​រាជបណ្ឌិត្យ​សភា​​កម្ពុជា ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 26, 2013

  • ខ្មែរ

នៅព្រឹក​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៣ នៅ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ពិធី​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់៖ (១) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ (២) គម្រោង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​បន្ទប់ និង​ឧបករណ៌​ពិសោធន៍ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (៣) គម្រោង​សាងសង់ និង​កែ​លម្អ​រោងចក្រ​អគ្គិសនី​ខ្នាត​តូច នៅ​ខេត្ត​រតនគីរី រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ។

 

កាលបរិច្ឆេទ៖ March 28, 2013

  • ខ្មែរ

សុន្ទរកថារបស់​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០១៣ រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៣ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 19, 2013

  • ខ្មែរ

នៅ​ព្រឹក​​ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៣ ឯកឧត្តម ឯកអគ្គរាជទូតនៃ​សាធារណៈរដ្ឋ​សង្គម​និយមវៀតណាម បាន​ចូល​ជួប​ពិភាក្សា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

 

កាលបរិច្ឆេទ៖ March 04, 2013

  • ខ្មែរ

នៅព្រឹក​ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានរៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០២ ទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ ២០១៣ ​ក្រោម​ប្រធានបទ «​សិទ្ធិ​ស្មើគ្នា ឱកាស​ដូចគ្នា​ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍ» និង​ពិធី​ប្រគល់​ប័ណ្ណ​សម្គាល់​សមាជិក​ភាព​របស់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

 

កាលបរិច្ឆេទ៖ March 04, 2013

  • ខ្មែរ

នៅ​ល្ងាច​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ឯកអគ្គរាជទូត នៃ​ប្រទេសស៊ុយអែត បាន​ចូល​ជួប​ពិភាក្សា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

 

កាលបរិច្ឆេទ៖ February 21, 2013

  • ខ្មែរ

សុន្ទរកថា​របស់​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង «ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​ឡើង​វិញ និង​ពង្រីក​អគារ​ទីស្នាក់ការ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា» រាជធានី​ភ្នំពេញ, ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៣ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 29, 2013

  • ខ្មែរ

នៅ​រសៀល​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១២ នាសាលប្រជុំ ទីស្ដីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស សហមេត្រី ថ្នាក់​ធិបឌិន្ធ ជូន​ចំពោះ ឯកឧត្តម Suzuki Yasujiro ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្ដម ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ។

 

កាលបរិច្ឆេទ៖ December 27, 2012