ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

បទ​បង្ហាញ​ស្ដីពី​ការកសាង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៥

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 28, 2014

  • En

Ministry of Economy and Fiance - Public Information Notice: Government is moving forward with plans to promote working capital financing to Cambodia’s rice sector, Phnom Penh, 19 November 2014

[ Detail ... ]

Date: November 19, 2014

  • ខ្មែរ

ព្រឹក​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៤ នៅទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានរៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទានប្រតិបត្តិការ​​សម្រាប់​គម្រោង៖ ១)កែលម្អ​ផ្លូវជនបទ​ជំហានទី២ ២)កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ៣)គម្រោង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ថ្នាក់​សហគមន៍ រវាងរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និង ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ។

 

កាលបរិច្ឆេទ៖ October 30, 2014

  • ខ្មែរ

សេចក្ដីប្រកាស​ព័ត៌មាន​ពី​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ លើ​ការចោទប្រកាន់​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន "ទិញ​រថយន្ដ​ទំនើប​ម៉ាក Rolls Royce តម្លៃ​ជិត ១ លាន​ដុលា្លរ​អាមេរិក"។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 29, 2014

  • ខ្មែរ

នៅវេលាម៉ោង ១១ ព្រឹក ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៤ នៅទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានរៀបចំ​ពិធី​ចុះ​ហត្ថលេខា​​ស្ដីពី​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​រវាង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង ស្ថាប័ន/អង្គភាពពាក់ព័ន្ធជាមួយទី​ភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ដែលឥណទាននេះមានគោលដៅ​ជួយ​សម្រួល​ដល់​អង្គភាព​ផ្គត់​ផ្គង់​ទឹកស្អាត​និង​អគ្គីសនី​នៅតាម​តំបន់​ជនបទនិងជាយក្រុង ឱ្យ​មានភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ពីធនាគារ ។

 

កាលបរិច្ឆេទ៖ April 29, 2014

  • ខ្មែរ

ព្រឹក​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ នៅទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានរៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទានប្រតិបត្តិការ​​សម្រាប់​គម្រោង​ស្ដារ​ឡើងវិញ​បន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ​ដែលខូចខាត​ដោយ​ទឹក​ជំនន់​ឆ្នាំ ២០១៣ រវាងរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និង ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ។

 

កាលបរិច្ឆេទ៖ April 23, 2014

  • ខ្មែរ

នៅ​រសៀល​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ វេលា​ម៉ោង ៤:០០ រសៀល នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ​ពី​ធី​មួយ​គឺ​ពិធី​ដាក់ឱ្យអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System ហៅ​កាត់ “FMIS”) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ FMIS (FMWG) មន្ត្រី រតនាគារ​រាជធានី-ខេត្ត និង​មន្រ្តី​ពាក់ព័ន្ធ​ជាច្រើនរូប នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​នឹង​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​របស់​ក្រុមហ៊ុន FIS-LG CNS Joint Venture ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ ប្រព័ន្ធ FMIS។

 

កាលបរិច្ឆេទ៖ January 23, 2014

  • ខ្មែរ

ព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបកិច្ចប្រជុំជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី‍- ខេត្ត ទូទាំងប្រទេស ដើម្បី​ពង្រឹង​ការងារ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ-ថវិកា​រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្ដី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

កាលបរិច្ឆេទ៖ January 21, 2014

  • ខ្មែរ

នៅ​រសៀល​ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៤ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ឯកឧត្តម Hiroshi Izaki ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង​អភិវឌ្ឍន៍​កំណាត់ផ្លូវ​ជាតិ​លេខ ១ (ដំណាក់កាល​ទី ៤) ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

 

កាលបរិច្ឆេទ៖ January 16, 2014

  • ខ្មែរ

ព្រឹក​ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៣ នៅទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានរៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទានឥតសំណង​សម្រាប់​គម្រោង​ពង្រីកបណ្ដាញ​អគ្គីសនី​ជនបទ (Rural Energy Project) រវាង ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីនៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB).

 

កាលបរិច្ឆេទ៖ December 09, 2013