ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • En

Job Announcement
Request for Expression of Interest in Change Management Position, Public Financial Management Reform Programme of the Ministry of Economy and Finance. 1. Change Management Senior Staff Communication, Change Management Staff for Communication, Change Management Senior Staff for Impact, Change Management Staff for Impact and Change Management Senior Staff for Capacity Building & Development

[ Detail ... ]

Date: March 03, 2016

  • ខ្មែរ

សេចក្ដី​ជូនដំណឹង​ លេខ ០០១ សហវ ចុះថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០១៦ ស្ដីពី​ការបង្វិលសង​ថ្លៃ​ប័ណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ ក១
យោង​តាម​ការ​សម្រេចដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យក​ប័ណ្ណបើកបរ​ប្រភេទ ក១ មក​ប្ដូរ​យក​ថវិកាវិញបាន...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 08, 2016

  • ខ្មែរ

ពិធី​ចុះ​បញ្ជី​ជា​ផ្លូវការ​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នា​ព្រឹក​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក.) បានរៀបចំ​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កំពង់ផែ​ស្វយ័ត​ភ្នំ​ពេញជា​ក្រុមហ៊ុន​ទី៣ ដែល​បាន​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូលបត្រ​ជា​ផ្លូវ​ជា​ផ្លូវការ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា បន្ទាប់ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង ក្រុមហ៊ុន​ហ្គ្រេនធ្វីន អ៊ិន​ធើ​ណេ​សិន​ណល (ខេ​មបូឌា) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 09, 2015

  • ខ្មែរ

កិច្ច​សម្ភាន៍​ស្ដីពី​ការប្រើប្រាស់​ថវិកា​ជាតិ​ក្នុង​ឆ្នាំ ២០១៦
នាព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​អនុញ្ញាត​ឱ្យ​ទូរទស្សន៍​បាយ័ន ធ្វើ​កិច្ច​សម្ភាសន៍​ស្តីពីការ​ប្រើប្រាស់​ថវិកាជាតិ​ក្នុង​ឆ្នាំ២០១៦ ដោយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 02, 2015

  • ខ្មែរ

បទឧទ្ទេសនាមរបស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាស​ពិភាក្សាសេចក្ដី​ព្រាង​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦
នៅរដ្ឋសភា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងឱកាស​ពិភាក្សាសេចក្ដី​ព្រាង​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឡើងធ្វើបទឧទ្ទេសនាម ដែលមានខ្លឹមសារជាសង្ខេបរួមមាន...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 30, 2015

  • ខ្មែរ

​កម្មវិធី​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​នូវ​គេហទំព័រ​និហិតដ្ឋាន​ជាតិ ព័ត៌មាន​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​កម្ពុជា
នា​រសៀល​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​កម្មវិធី​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​នូវ​គេហទំព័រ​និហិតដ្ឋាន​ជាតិ ព័ត៌មាន​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​កម្ពុជា ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​របស់ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីតំណាង​គ្រប់​ក្រសួង-ស្ថាប័ន​ពា​​ក់ព័ន្ធ​នានា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា, ធនាគារ​ពិភពលោក, សហភាព​អឺរ៉ុប (EU), អង្គការ​ដានីដា (DANIDA), អង្គការ​យូនីដូ (UNIDO), អង្គការ​ក្រៅ​រដ្ឋាភិបាល, ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង វិស័យ​ឯកជន​នានា​ក្នុង​ប្រទេស​កម្ពុជា ។
គេហទំព័រ៖http://cambodiantr.gov.kh

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 23, 2015

  • ខ្មែរ

ឯកសារសង្ខេប​​យុទ្ធសាស្ត្រ​ ស្ដីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៥-២០១៨៖ ១). អារម្ភកថារបស់សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី ២). បុព្វកថា​​របស់រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៣). ខ្លឹមសារសង្ខេបនៃយុទ្ធសាស្ត្រ

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 04, 2015

  • ខ្មែរ

សេចក្ដីជូនដំណឹង ស្ដីពី​ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា ផ្នែក Change Management Coordinator ចំនួន១រូប ផ្នែក​ ICT Technicians ៦រូប និង ផ្នែក ​Electric Power/HVAC Engineer ចំនួន ១រូប សម្រាប់​បម្រើការ​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។ សូម​ផ្ញើ​ប្រ​វត្ត​រូប​មកកាន់​អគ្គលេខាធិការដ្ឋាន​កំណែទម្រង់ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ មុន​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ៥ ល្ងាច។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​គេហទំព័រ http://pfm.gov.kh/job-vacancy

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 10, 2015

  • ខ្មែរ

សេចក្ដី​ប្រកាស​ព័ត៌មាន៖ កាលពីថ្ងៃទី ២០ - ២១ ខែ ឧសភា ឆ្នាំ ២០១៥ គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (Steering Committee of Public Financial Management Reform Program - PFMRP) បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ ២០១៤ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពីមន្ត្រី​ពាក់ព័ន្ធ​ពីគ្រប់ក្រសួង-ស្ថាប័ន និង​​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ៤០០ នាក់។ កិច្ចប្រជុំ​មានគោលបំណង​ពិនិត្យ​លើ​វឌ្ឍនភាព, បញ្ហាប្រឈម, កំណត់​គោលដៅ និង​រៀបចំ​ផែនការ​សកម្មភាព​រួមសម្រាប់​ដំណាក់កាលទី៣ ដែល​ត្រៀមដាក់ឱ្យ​អនុវត្ត​នៅដើម​ឆ្នាំ ២០១៦ និង​ត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅដំណាក់កាលទី៤ នៅឆ្នាំ២០២០

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 24, 2015

  • ខ្មែរ

សេចក្ដីជូនដំណឹង​លេខ ០១៤ សហវ ចុះ​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូលបត្រ​កម្ពុជា ស្ដីពី​អង្គការ​មូលនិធិ​អភិវឌ្ឍន៍អាស៊ី​អាគ្នេយ៍-(Asean Instrument Foundation) សមាគម​អ្នក​ប្រឹក្សា​វិនិយោគ-ICA (Investment Consultant Association) និង​ក្រុមហ៊ុន EBC (Empire Big Capital limited) ដែលមាន​ទីតាំងនៅ​ទីក្រុង​ហុងកុង បានរួម​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​និង​សិក្ខាសាលា​នៅ​រាជធានី និង​នៅតាម​បណ្ដា​ខេត្ត​នានា ព្រមទាំង​បានធ្វើ​ការទាក់ទាញ​អតិថិជន​ថ្មីៗជា​លក្ខណៈ​បណ្ដាញ​តៗគ្នា ដើម្បីឱ្យ​សាធារណជន​ដាក់​ប្រាក់​វិនិយោគ​ដោយផ្ទាល់ ឬ​បើក​គណនី​នៅ​ធនាគារ នៅក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន EBC ដោយ​សន្យា​ផ្ដល់​ដល់​អ្នក​ដាក់​ប្រាក់​វិនិយោគ​ទាំងនោះ​នូវ​ផលប្រយោជន៍​ជា​កម្រៃ​ហិរញ្ញវត្ថុ​ប្រចាំខែ ១០% សម្រាប់​រយៈពេល ១៨ខែ ដែលជា​ប្រាក់ចំណេញ​ខ្ពស់​ខុសពី​ធម្មតា។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូលបត្រ​កម្ពុជា សូម​អំពាវនាវ​ឱ្យ​សាធារណៈ​ជន​មេត្តា​ប្រុងប្រយ័ត្ន ក្នុងការ​ដាក់​ប្រាក់សន្សំ ឬ​ដាក់​ប្រាក់​វិនិយោគ​នៅក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន EBC។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 21, 2015