ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

សិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ FMIS ជំហានទី២ នៅតាមក្រសួង-ស្ថាប័ន”
នាថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦​ វេលាម៉ោង ៨:៣០ នាទី​ព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ (FMIS: Financial Management Information System) ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាពរបស់ឯកឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 27, 2016

  • ខ្មែរ

សេចក្ដី​បំភ្លឺ​របស់​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា លើ​ការ​ចុះ​ផ្សា​យកាល​ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ របស់កាសែត Fresh News (Online)
កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កាសែត Fresh News (Online) បាន​ចុះអត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា «កប៉ាល់​​ដឹក​​ប្រេង​​ពី​ថៃ​យក​មក​ចត​​លក់​​នៅ​​កណ្ដាល​​សមុទ្រ​​ខ្មែ​រ​មុ​ខ​កោះ​ស្ដេច​​សង្ស័យ​​ជា​​ប្រេង​​គេច​ពន្ធ!»។ ក្រោយ​​អត្ថបទ​នេះបាន​ចេញ​ផ្សាយ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ចាត់​កម្លាំង​ទៅ​ពិនិត្យ​​ស្រាវជ្រាវ​​ករណី​នេះ ហើយ​​សូម​ធ្វើការ​បំភ្លឺដូចខាងក្រោម...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 24, 2016

  • ខ្មែរ

លិខិត​អបអរសាទរ​សូមគោរ​ពជូន​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការអភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។
ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្នុងនាមឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន យើងខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏ខ្ពង់ខ្ពស់ និង កោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវពានរង្វាន់ សន្ដិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 31, 2016

  • ខ្មែរ

លិខិត​អបអរសាទរ​សូមគោរព​ជូន​សម្ដេច​អគ្គមហា​ពញ្ញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការ​អភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។
ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្នុងនាមឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន យើងខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏ខ្ពង់ខ្ពស់ និង កោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសដែល សម្ដេចអគ្គមហាពញ្ញាចក្រី ប្រធានរដ្ឋសភា ទទួលបាននូវពានរង្វាន់ សន្ដិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 31, 2016

  • ខ្មែរ

សារ​រំលែកទុក្ខ​របស់ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន គោរពជូនលោក​ជំទាវ​ ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ក្នុងនាមឯកឧត្ដមបណ្ឌិតផ្ទាល់ ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ មាន​សេចក្ដី​ក្រៀមក្រំ​ជាអនេកកប្បការ ចំពោះការ​ទទួល​មរណភាព​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិក​ព្រឹទ្ធ​សភា និង​ជា​សមាជិក​គណៈ​កម្មការ​មហាផ្ទៃ ការពារជាតិ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​មុខងារ​សាធារណៈ​នៃ​ព្រឹទ្ធសភា កាលពី​វេលាម៉ោង ០១:៣៥នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងជន្នាយុ ៦៦ឆ្នាំ ដោយរោជាពាធ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 03, 2016

  • ខ្មែរ

​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​នៃ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង សាខា​ពន្ធដារ​ខេត្ត​សៀមរាប និង​ដើម្បី​ត្រួត​ពិនិត្យ​ការងារ​ប្រមូល​ចំណូល​ពន្ធដារ​នៅក្នុង​ខេត្តសៀមរាប
ក្រោយ​ពី​បញ្ចប់​បេសកកម្ម​នៅក្នុង​ខេត្តព្រះវិហារ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​បន្ត​ដំណើរ​មក​កាន់​ខេត្តសៀមរាប នៅ​ថ្ងៃទី ០១ ខែ មីនាឆ្នាំ ២០១៦ ដើម្បី​ចូល​រួម​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​នៃ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង សាខា​ពន្ធដារ​ខេត្ត​សៀមរាប និង​ដើម្បី​ត្រួត​ពិនិត្យ​ការងារ​ប្រមូល​ចំណូល​ពន្ធដារ​នៅក្នុង​ខេត្តសៀមរាប ។ សាខា​ពន្ធដារ​ខេត្តសៀមរាប សម្រេច​ការប្រមូលពន្ធអាករ​គ្រប់ប្រភេទ​បាន​លើស​ពីផែនការ ជារៀងរាល់ឆ្នាំ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 01, 2016

  • ខ្មែរ

ពិធីចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​រៀបចំ​ច្រកទ្វារ​អន្ដរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ​៥
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក Newin Sinsiri ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិត​ខាង​នៃ​ប្រទេស​ថៃ តំណាង​ឱ្យ​រាជរដ្ឋាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​រៀបចំ​ច្រកទ្វារ​អន្ដរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ​៥...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 23, 2016

  • ខ្មែរ

វេទិកា​សាធារណៈ ស្ដីពី​ស្ថានភាព និង​ការគ្រប់គ្រងម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​ឆ្នាំ​២០១៦
នៅ​ថ្ងៃទី ១៨ ខែ ​កុម្ភៈ វេលាម៉ោង ៨:៤០នាទីព្រឹក នៅ​សាល​ប្រជុំ អាគារ «ឃ» នៃ​ទីស្ដីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំ​វេទិកា​សាធារណៈមួយ​ស្ដីអំពី «ស្ថានភាព និង​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​ឆ្នាំ២០១៦។ វេទិកានេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ឱ្យ​សាធារណៈជន ស្វែងយល់​កាន់​តែទូលំទូលាយ ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា, ទិសដៅ​ក្នុង​ការបែងចែក​ថវិកាជាតិ ឆ្នាំ២០១៦ និង យុទ្ធសាស្ត្រ​ការគ្រប់គ្រង​បំណុល ប្រកប​ដោយចីរភាព...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 18, 2016

  • ខ្មែរ

ដំណឹង​ជ្រើសរើស​មន្ត្រី​ជាប់កិច្ច​សន្យា​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ក្របខ័ណ្ឌកម្ម​វិធីកែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គម្រោង​ប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ
1. Change Management Senior Staff Communication (១មុខដំណែង) 2. Change Management Staff for Communication (១មុខដំណែង) 3. Change Management Senior Staff for Impact (១មុខដំណែង) 4. Change Management Staff for Impact (១មុខដំណែង) 5. Change Management Senior Staff for Capacity Building & Development (១មុខដំណែង)

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 03, 2016

  • ខ្មែរ

សេចក្ដីជូនដំណឹង​ស្ដីពី​ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យាចំនួន ១០ រូប ដើម្បី​បម្រើការងារនៅ​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃអគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​
មន្ត្រីជំនាញ​ផ្នែកផលិត​កម្មវិធី​លើ​ទូរស័ព្ទដែលមានប្រព័ន្ធដំណើរការ Android (០១ រូប), មន្ត្រីជំនាញ​ផ្នែកផលិត​កម្មវិធី​លើ​ទូរស័ព្ទដែលមានប្រព័ន្ធដំណើរការ iOS (០១ រូប), មន្ត្រីជំនាញផែ្នកសរសេរកម្មវិធីកុំព្យូទ័រ (០៣ រូប), មន្ត្រីជំនាញផ្នែករៀបរៀងឬរចនាគេហទំព័រ (០១ រូប), មន្ត្រីជំនាញផ្នែកគ្រប់គ្រងគេហទំព័រ និងសារអេឡិចត្រូនិក (០១ រូប), មន្ត្រីជំនាញផ្នែកជួសជុលនិងថែទាំម៉ាស៊ីនកុំព្យូទ័រ (០២ រូប) និងមន្ត្រីជំនាញផ្នែកបណ្ដាញតភ្ជាប់ (០១ រូប)

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 28, 2016