ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

ពិធីចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​រៀបចំ​ច្រកទ្វារ​អន្ដរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ​៥
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក Newin Sinsiri ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិត​ខាង​នៃ​ប្រទេស​ថៃ តំណាង​ឱ្យ​រាជរដ្ឋាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​រៀបចំ​ច្រកទ្វារ​អន្ដរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ​៥...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 23, 2016

  • ខ្មែរ

វេទិកា​សាធារណៈ ស្ដីពី​ស្ថានភាព និង​ការគ្រប់គ្រងម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​ឆ្នាំ​២០១៦
នៅ​ថ្ងៃទី ១៨ ខែ ​កុម្ភៈ វេលាម៉ោង ៨:៤០នាទីព្រឹក នៅ​សាល​ប្រជុំ អាគារ «ឃ» នៃ​ទីស្ដីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំ​វេទិកា​សាធារណៈមួយ​ស្ដីអំពី «ស្ថានភាព និង​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​ឆ្នាំ២០១៦។ វេទិកានេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ឱ្យ​សាធារណៈជន ស្វែងយល់​កាន់​តែទូលំទូលាយ ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា, ទិសដៅ​ក្នុង​ការបែងចែក​ថវិកាជាតិ ឆ្នាំ២០១៦ និង យុទ្ធសាស្ត្រ​ការគ្រប់គ្រង​បំណុល ប្រកប​ដោយចីរភាព...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 18, 2016

  • ខ្មែរ

ដំណឹង​ជ្រើសរើស​មន្ត្រី​ជាប់កិច្ច​សន្យា​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ក្របខ័ណ្ឌកម្ម​វិធីកែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គម្រោង​ប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ
1. Change Management Senior Staff Communication (១មុខដំណែង) 2. Change Management Staff for Communication (១មុខដំណែង) 3. Change Management Senior Staff for Impact (១មុខដំណែង) 4. Change Management Staff for Impact (១មុខដំណែង) 5. Change Management Senior Staff for Capacity Building & Development (១មុខដំណែង)

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 03, 2016

  • ខ្មែរ

សេចក្ដីជូនដំណឹង​ស្ដីពី​ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យាចំនួន ១០ រូប ដើម្បី​បម្រើការងារនៅ​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃអគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​
មន្ត្រីជំនាញ​ផ្នែកផលិត​កម្មវិធី​លើ​ទូរស័ព្ទដែលមានប្រព័ន្ធដំណើរការ Android (០១ រូប), មន្ត្រីជំនាញ​ផ្នែកផលិត​កម្មវិធី​លើ​ទូរស័ព្ទដែលមានប្រព័ន្ធដំណើរការ iOS (០១ រូប), មន្ត្រីជំនាញផែ្នកសរសេរកម្មវិធីកុំព្យូទ័រ (០៣ រូប), មន្ត្រីជំនាញផ្នែករៀបរៀងឬរចនាគេហទំព័រ (០១ រូប), មន្ត្រីជំនាញផ្នែកគ្រប់គ្រងគេហទំព័រ និងសារអេឡិចត្រូនិក (០១ រូប), មន្ត្រីជំនាញផ្នែកជួសជុលនិងថែទាំម៉ាស៊ីនកុំព្យូទ័រ (០២ រូប) និងមន្ត្រីជំនាញផ្នែកបណ្ដាញតភ្ជាប់ (០១ រូប)

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 28, 2016

  • En

Job Announcement
Request for Expression of Interest in Change Management Position, Public Financial Management Reform Programme of the Ministry of Economy and Finance. 1. Change Management Senior Staff Communication, Change Management Staff for Communication, Change Management Senior Staff for Impact, Change Management Staff for Impact and Change Management Senior Staff for Capacity Building & Development

[ Detail ... ]

Date: March 03, 2016

  • ខ្មែរ

សេចក្ដី​ជូនដំណឹង​ លេខ ០០១ សហវ ចុះថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០១៦ ស្ដីពី​ការបង្វិលសង​ថ្លៃ​ប័ណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ ក១
យោង​តាម​ការ​សម្រេចដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យក​ប័ណ្ណបើកបរ​ប្រភេទ ក១ មក​ប្ដូរ​យក​ថវិកាវិញបាន...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 08, 2016

  • ខ្មែរ

ពិធី​ចុះ​បញ្ជី​ជា​ផ្លូវការ​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នា​ព្រឹក​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក.) បានរៀបចំ​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កំពង់ផែ​ស្វយ័ត​ភ្នំ​ពេញជា​ក្រុមហ៊ុន​ទី៣ ដែល​បាន​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូលបត្រ​ជា​ផ្លូវ​ជា​ផ្លូវការ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា បន្ទាប់ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង ក្រុមហ៊ុន​ហ្គ្រេនធ្វីន អ៊ិន​ធើ​ណេ​សិន​ណល (ខេ​មបូឌា) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 09, 2015

  • ខ្មែរ

កិច្ច​សម្ភាន៍​ស្ដីពី​ការប្រើប្រាស់​ថវិកា​ជាតិ​ក្នុង​ឆ្នាំ ២០១៦
នាព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​អនុញ្ញាត​ឱ្យ​ទូរទស្សន៍​បាយ័ន ធ្វើ​កិច្ច​សម្ភាសន៍​ស្តីពីការ​ប្រើប្រាស់​ថវិកាជាតិ​ក្នុង​ឆ្នាំ២០១៦ ដោយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 02, 2015

  • ខ្មែរ

បទឧទ្ទេសនាមរបស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាស​ពិភាក្សាសេចក្ដី​ព្រាង​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦
នៅរដ្ឋសភា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងឱកាស​ពិភាក្សាសេចក្ដី​ព្រាង​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឡើងធ្វើបទឧទ្ទេសនាម ដែលមានខ្លឹមសារជាសង្ខេបរួមមាន...

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 30, 2015

  • ខ្មែរ

​កម្មវិធី​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​នូវ​គេហទំព័រ​និហិតដ្ឋាន​ជាតិ ព័ត៌មាន​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​កម្ពុជា
នា​រសៀល​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​កម្មវិធី​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​នូវ​គេហទំព័រ​និហិតដ្ឋាន​ជាតិ ព័ត៌មាន​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​កម្ពុជា ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​របស់ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីតំណាង​គ្រប់​ក្រសួង-ស្ថាប័ន​ពា​​ក់ព័ន្ធ​នានា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា, ធនាគារ​ពិភពលោក, សហភាព​អឺរ៉ុប (EU), អង្គការ​ដានីដា (DANIDA), អង្គការ​យូនីដូ (UNIDO), អង្គការ​ក្រៅ​រដ្ឋាភិបាល, ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង វិស័យ​ឯកជន​នានា​ក្នុង​ប្រទេស​កម្ពុជា ។
គេហទំព័រ៖http://cambodiantr.gov.kh

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 23, 2015