ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

នា​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តម ឧបនាយក​រដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ីប៉ាស៊ីហ្វីក​ស្ដី​ពី​ការ​ប្រកាស​ឱ្យ​ដំណើរ​ការ នៃ​ការ​អង្កេត​តាម​ដាន​ការ​អនុវត្ដន៍​សេចក្ដី​ថ្លែង​ការណ៍ទី​ក្រុង​ប៉ារីស

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 02, 2010

  • ខ្មែរ

សេចក្ដី​ជូន​ដំណឹង លេខ ០៧៤ សអយ ចុះ​ថ្ងៃទី ២៥ ខែ វិចិ្ឆកា ឆ្នាំ ២០១០ របស់​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លើ​ករណី​ឧបទ្ទវហេតុ​នៅ​លើ​ស្ពានពេជ្រ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 25, 2010

  • ខ្មែរ

សេចក្តី​សម្រេច លេខ ៦៨ សសរ របស់​រាជរដ្ឋាភិបាល ចុះថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១០ ស្ដីពី​ការ​ចាត់​តាំង​កសាង​ស្ដូប​រំលឹក​វិញ្ញាណ​ក្ខន្ធ​ប្រជាជន ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​នា​ស្ពាន​កោះ​ពេជ្រ​ នា​យប់​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 25, 2010

  • ខ្មែរ

សៀមរាប​-​អង្គរ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១០ ឯកឧត្ដម ឧបនាយក​រដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ចូល​រួម​ក្នុង​វេទិកា​អន្តរជាតិ​លើក​ទី ៧ របស់​ថ្នាក់​ដឹកនាំ​សមាគម​អភិវឌ្ឍន៍​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក្រោម​ប្រធាន​បទ ស្តីពី “ និរន្តរភាព​ក្នុង​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​ដល់​សង្វាក់​ផលិតកម្ម ” ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 18, 2010

  • ខ្មែរ

នា​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១០ មាន​សេចក្ដី​ប្រកាស​ព័ត៌មាន ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង ស្ដារ​ឡើង​វិញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ព្យុះ​កេតសាណា ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 11, 2010

  • ខ្មែរ

នា​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១០ ឯកឧត្ដម ឧបនាយក​រដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្ប​ទាន សម្រាប់​គម្រោង​ស្ដារ​ឡើង​វិញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ព្យុះកេតសាណា រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ធនាគារពិភព​លោក ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 11, 2010

  • ខ្មែរ

លិខិត​លេខ ៧០៥០ សហវ ចុះថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១០ សំណើ​សុំ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់​កាល​ទី ២ សម្រាប់​ឆ្នាំ ២០១១ ។ បច្ចុប្បន្ន​ភាព​ផែនការ​សកម្មភាព នឹង​ត្រូវ​បញ្ជូន​មក​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​អោយ​បាន​មុន​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១០ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 19, 2010

  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ១៧ ខែ វិច្ឆកា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកាជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដើម្បី​ស្ដារ​ឡើង​វិញ​ទំនប់​បង្ហៀរ​អន្លង់រុន និង ទំនប់​បង្ហៀរ​ក្ដារ ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2480-CAM(SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 17, 2010

  • ខ្មែរ

លិខិត​ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកា​ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ការងារ​ជួស​ជុល​នូវ​ប្រព័ន្ធ​ប្រឡាយ​មេ​ភ្នំ​ដី​ព្រៃ​មាន ស្ថិត​ក្នុងស្រុក​ភ្នំ​ស្រុក និង​ស្រុក​ព្រះនេត​ព្រះ ខេត្ត​បន្ទាយមានជ័យ ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2480-CAM(SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 08, 2010

  • ខ្មែរ

លិខិត​ចុះ​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ជា​គោលការណ៍​ផ្ដល់​ថវិកា​ជូន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សម្រាប់​ធ្វើការ​ជួសជុល និង​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្រ្ត​កីចក សម្រាប់​ការ​ងារ​ជំហាន​ដំបូង​ក្នុង​អនុគម្រោងទី១ និងទី២ ដោយ​ប្រើប្រាស់​ថវិកា​ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លេខ 2480-CAM(SF) ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 18, 2010