ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់ព័ត៌មានស្តីពី ជំនួបពិភាក្សាការងាររវាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា
នារសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងខណៈដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលា នៅពេលដែលអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងត្រូវបញ្ចប់នាចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 28, 2018

  • ខ្មែរ

ទំព័រFacebook Page របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបញ្ជាក់អត្តសញ្ញាណផ្លូវការ(Official verified) ពីក្រុមហ៊ុនFacebook។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 26, 2018

  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់ប្រព័ន្ឋសារព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន​សហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
នារសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ- បណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Rémi GENEVEY ប្រធាននាយកដ្ឋាន អឺរ៉ុបខាងកើត, មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន ០៣ ដែលមានទឹកប្រាក់សរុបចំនួន ៨៤,៦៧ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៦,៤លានដុល្លារអាមេរិក

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 16, 2018

  • ខ្មែរ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើចូលរួមប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩, សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ ២០១៧ និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី, នាវិមានរដ្ឋសភា, ព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 15, 2018

  • ខ្មែរ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការទី២ នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ និងសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧, នៅវិមានរដ្ឋសភា, ព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 08, 2018

  • ខ្មែរ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី "ស្តីពីការឈ្វេងយល់អំពីសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩", នៅវិមានរដ្ឋសភា, ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 07, 2018

  • ខ្មែរ

សិក្ខាសាលាស្ដីពី ក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងបទពិសោធន៍សវនកម្មប្រព័ន្ធ FMIS
សិក្ខាសាលានេះ មានបំណងពង្រឹងនិងពង្រីកបន្ថែមចំណេះដឹងរបស់សវនករក្នុងការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសវនកម្ម ដើម្បីធានាឱ្យការអនុវត្តការងារសវនកម្មតាមបណ្តាអង្គភាពរងសវនកម្ម (សវនដ្ឋាន) ប្រកបដោយប្រសិទ្ធភាព បន្ថែមតម្លៃ និងសក្តិសិទ្ធភាពនៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាលកាន់តែត្រូវបានបង្កើន ល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលាយ និងកាន់តែស្វ័យប្រវត្តឡើង ពិសេស នៅក្នុងការដ្ឋានកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 05, 2018

  • ខ្មែរ

កិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នាកិច្ចជំនួបពិភាក្សានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Phillippe BAUDRY ក្នុងឱកាសដែលលោកទើបនឹង ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា ។ ជាមួយគ្នានេះ, លោក Phillippe BAUDRY បានវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះការអភិវឌ្ឍ និងការរីកចម្រើនលឿនរបស់ កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន ជាពិសេស ចំពោះកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមជាង ៧ % ដែលនាំឲ្យ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿន នៅលើពិភពលោក ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 01, 2018

  • ខ្មែរ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន ០៤ ដែល មានទឹកប្រាក់សរុបជិត ២៥០ លានដុល្លារអាមេរិក ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 01, 2018

  • ខ្មែរ

ខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 26, 2018