ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន និង​សហរដ្ឋអាមេរិក និង កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាស៊ីបូព៌ា​លើកទី២ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃទី ១២ និង ១៣ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និង កិច្ចប្រជុំរដ្ឋ​មន្ត្រីហិរញ្ញវត្ថុ​អាស៊ិម (អាស៊ី-អឺរ៉ុប) លើក​ទី១០ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលដឹកនាំ​ដោយ​ ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 23, 2012

  • En

Statement by the H.E. Keat Chhon,Governor of the Bank for Cambodia, and by the H.E. Chea Chanto, Governor of the Fund for Cambodia at the Joint Annual Discussion

[ Detail ... ]

Date: October 18, 2012

  • ខ្មែរ

នៅព្រឹក​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១២ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានពិធី​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​​សម្រាប់​​កិច្ចសហ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង បច្ចេកទេស រវាង​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ H.E Mr. HANS-JÜRGEN BEERFELTZ, State Secretary and Vice Minister of the Federal Ministry for Economic Cooperation and Development (BMZ) តំណាង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ។

 

កាលបរិច្ឆេទ៖ October 08, 2012

  • ខ្មែរ

សុន្ទរកថា​របស់​ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុង​ឱកាស​បើក​សនិ្នសីទ​ជាតិ​ស្តី​ពី​គណនេយ្យ ក្រោម​ប្រធាន​បទ «គណនេយ្យករ​និង​ទីផ្សារ​មូលធន​នៅ​កម្ពុជា» រាជធានី​ភ្នំពេញ, ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១២ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ August 31, 2012

  • ខ្មែរ

ញត្តិគាំទ្រ​អនុមតិជាឯកឆន្ទ​ក្នុង​វិបស្សនា នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ, ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១២ លើ​ការ​បកស្រាយ​ស្ដីពី​ការងារ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​គោក និង ការ​កំណត់ព្រំដែន​សមុទ្រ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែល​ពោរពេញដោយបញ្ញាញាណ និង​គតិបណ្ឌិតដ៏​ឧត្ដុង្គឧត្ដម មានទឡ្ហីករណ៍ស៊ី​ជម្រៅ រឹងមាំ ឡូហ្សិក ប្រកបដោយ​វិចារវិទ្យា និង គ្រប់ជ្រុងជ្រោយ​លើ​គ្រប់​ទិដ្ឋភាព​ទាំងខាង​គតិយុត្តិ ទាំង​ខាង​បច្ចេកទេស​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ប្រវត្តិសាស្រ្ត និង​ក្របខណ្ឌ​ច្បាប់ ថ្លែង​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា នា​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១២ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ August 31, 2012

  • ខ្មែរ

នៅរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១២ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានពិធី​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទានឥត​សំណង​សម្រាប់​គម្រោង​ស្ដារ​​ឡើង​វិញ និង​ការកាត់​បន្ថយ​គ្រោះ​មហន្តរាយ​ដោយសារ​ទឹក​ជំនន់ រវាង​ឯឧត្តមឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ឯកឧត្តម SUZUKI Yasujiro ប្រធានតំណាង JICA ប្រចាំកម្ពុជា ។

 

កាលបរិច្ឆេទ៖ July 30, 2012

  • ខ្មែរ

នៅរសៀលថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១២ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានពិធី​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ហិរញ្ញប្បទាន​លើ​គម្រោង​ចំនួនពីរ៖ (១) «អនុសញ្ញា​ហិរញ្ញប្បទាន សម្រាប់​គម្រោង​ធម្មនិយាមកម្ម​ច្បារ​ពូជ​កៅស៊ូ​នៅ​កម្ពុជា» (២) «អនុសញ្ញា​ហិរញ្ញប្បទាន សម្រាប់​គម្រោង​គាំពារ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា» រវាងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំណាង​រាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ។

 

កាលបរិច្ឆេទ៖ July 13, 2012

  • ខ្មែរ
  • En

សុន្ទរកថា​របស់​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ផ្លូវការ «យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០» រាជធានីភ្នំពេញ, ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១២ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 13, 2012

Keynote Speech Deputy Prime Minister KEAT CHHON, Minister of Economy and Finance, Chairman of the Committee for Economic and Financial Policies, High Representative of Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of Kingdom of Cambodia in the Official Launch of "Financial Sector Development Strategy 2011-2020", Phnom Penh, Cambodia, 06 July 2012.

[ Detail ... ]

Date: July 13, 2012

  • ខ្មែរ

សុន្ទរកថា​របស់​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នា​ឱកាស​បើក​កិច្ចប្រជុំ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរគមនាគមន៍, រាជធានី​ភ្នំពេញ ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១២ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 11, 2012