ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

សិក្ខាសាលាស្ដីពី ក្រមសីលធម៌ ស្តង់ដាវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងបទពិសោធន៍សវនកម្មប្រព័ន្ធ FMIS
សិក្ខាសាលានេះ មានបំណងពង្រឹងនិងពង្រីកបន្ថែមចំណេះដឹងរបស់សវនករក្នុងការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសវនកម្ម ដើម្បីធានាឱ្យការអនុវត្តការងារសវនកម្មតាមបណ្តាអង្គភាពរងសវនកម្ម (សវនដ្ឋាន) ប្រកបដោយប្រសិទ្ធភាព បន្ថែមតម្លៃ និងសក្តិសិទ្ធភាពនៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាលកាន់តែត្រូវបានបង្កើន ល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលាយ និងកាន់តែស្វ័យប្រវត្តឡើង ពិសេស នៅក្នុងការដ្ឋានកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 05, 2018

  • ខ្មែរ

កិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នាកិច្ចជំនួបពិភាក្សានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Phillippe BAUDRY ក្នុងឱកាសដែលលោកទើបនឹង ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា ។ ជាមួយគ្នានេះ, លោក Phillippe BAUDRY បានវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះការអភិវឌ្ឍ និងការរីកចម្រើនលឿនរបស់ កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន ជាពិសេស ចំពោះកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមជាង ៧ % ដែលនាំឲ្យ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿន នៅលើពិភពលោក ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 01, 2018

  • ខ្មែរ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន ០៤ ដែល មានទឹកប្រាក់សរុបជិត ២៥០ លានដុល្លារអាមេរិក ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 01, 2018

  • ខ្មែរ

ខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 26, 2018

  • ខ្មែរ

របាយការណ៍ ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំពិនិត្យលើវឌ្ឍភាព បញ្ហាប្រឈម និង ផែនការអនុវត្តគម្រោង FMIS

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 13, 2018

  • En

General Secretariat for the National Social Protection Council
We are seeking highly motivated and skilled individuals to join a dynamic multi-disciplinary team: Social Protection Specialists (3 positions), Legal Specialist (1 position), Information Technology Specialist (1 position), Social Protection Analyst (5 positions)

[ Detail ... ]

Date: October 03, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្តិតិ​បំណុល​សាធារណៈ​កម្ពុជា​​ ចេញផ្សាយលើកទី៦ - ទិន្នន័យ​ត្រឹម​ដំណាច់ឆមាសទី១ឆ្នាំ២០១៨
ក្នុង​គោលបំណង​បន្ត​លើកកម្ពស់​តម្លាភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​ព្រមទាំង​ធានាបាន​នូវ​ភាព​គ្រប់ជ្រុងជ្រោយ​នៃ​ព័ត៌មាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​លើក​ទី៦ ដែលមាន​ទិន្នន័យ​ត្រឹម​ដំណាច់ឆមាសទី១ឆ្នាំ២០១៨ ដើម្បី​បោះផ្សាយ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 27, 2018

  • En

Cash for Work Program for Rural Development and Livelihood Enhancement Project
1 Position of Irrigation Engineer

[ Detail ... ]

Date: September 17, 2018

  • ខ្មែរ

សាររំលែកទុក្ខជូនចំពោះ Dr. Med. Beat Richner

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 11, 2018

  • ខ្មែរ

សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​លើកទី១ នីតិកាល​ទី៦

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 07, 2018