ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

ជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹង ឯកឧត្តម ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា
ព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣០ ព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបឯកឧត្តម ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកម្មវិធីកិច្ចសហប្រតិបត្តិការ កម្ពុជា-សហភាពអឺរ៉ុប ។ New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 18, 2018

  • ខ្មែរ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨, ឆ្លៀតក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨, ឯកឧត្តមអនុប្រធាន និងគណ:ប្រតិភូចិន បានចូលជួប សម្តែងការគួរសម ពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 14, 2018

  • ខ្មែរ

សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា
នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨,នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា ដែលជំនួបពិភាក្សានេះផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរបស់់ប្រទេសអូស្រ្តាលីសម្រាប់ឆ្នាំ២០១៩-២០២២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាការពង្រឹងតួនាទីរបស់ប្រទេសអូស្រ្តាលីនៅក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 04, 2018

  • ខ្មែរ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៃសាខាគយ និងរដ្ឋាករ, សាខាពន្ធដារ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងរតនាគារ ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៏សាត់, ខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 30, 2018

  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់ព័ត៌មានស្តីពី ជំនួបពិភាក្សាការងាររវាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា
នារសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងខណៈដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលា នៅពេលដែលអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងត្រូវបញ្ចប់នាចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 28, 2018

  • ខ្មែរ

ទំព័រFacebook Page របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបញ្ជាក់អត្តសញ្ញាណផ្លូវការ(Official verified) ពីក្រុមហ៊ុនFacebook។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 26, 2018

  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់ប្រព័ន្ឋសារព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន​សហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
នារសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ- បណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Rémi GENEVEY ប្រធាននាយកដ្ឋាន អឺរ៉ុបខាងកើត, មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន ០៣ ដែលមានទឹកប្រាក់សរុបចំនួន ៨៤,៦៧ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៦,៤លានដុល្លារអាមេរិក

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 16, 2018

  • ខ្មែរ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើចូលរួមប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩, សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ ២០១៧ និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី, នាវិមានរដ្ឋសភា, ព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 15, 2018

  • ខ្មែរ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការទី២ នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ និងសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧, នៅវិមានរដ្ឋសភា, ព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 08, 2018

  • ខ្មែរ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី "ស្តីពីការឈ្វេងយល់អំពីសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩", នៅវិមានរដ្ឋសភា, ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 07, 2018