សេចក្ដី​ប្រកាស​ព័ត៌មាន
Minister's Press Release


  • ខ្មែរ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះហត្ថលេខាលើកិច្ចសន្យាស្តីពី “ការផ្គត់ផ្គង់គម្រោងអ៊ិនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
"សមិទ្ធផលនៃការអនុវត្តគម្រោង អ៊ិនត្រាណិត នេះ បានធ្វើឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បោះជំហានមួយ យ៉ាងលឿន ក្នុងការចាប់យកវិស័យបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ ដើម្បីជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ស្របតាមបរិការណ៍អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្នុងយុគនៃបដិវត្តឧស្សាហកម្មទី ៤", នេះ គឺជាការ គូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 19, 2019

  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់ព័័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៨របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ០៩ : ០០ នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងពីគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួង ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 06, 2019

  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់សារព័ត៌មាន ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) លើកទី៣
នាថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិ វិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) ដោយមានការអញ្ជើញចូលរួមពី សមាជិក ក.វ.ក ដែលជាតំណាងក្រសួង-ស្ថាប័ន ចំនួន ១៦, សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 01, 2019

  • ខ្មែរ

សេចក្តីប្រកាសព័័ត៌មានលទ្ធផលកិច្ចប្រជុំរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីបេសកកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៩ : ០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សានិងពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងឯកសារទស្សនាទានស្តីពីបេសកកម្ម (Mission Statement) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងនៃគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 27, 2019

  • ខ្មែរ

សេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ”
នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System “FMIS”) ជាផ្លូវការ” នៅក្រសួង-ស្ថាប័ន ចំនួន ១០ និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងប្រកាសពង្រីកការអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ ផ្សេង ទៀតសម្រាប់ឆ្នាំ ២០១៩, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 25, 2019

  • ខ្មែរ

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្តីពីការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០១៨
នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៩:០០នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 22, 2019

  • ខ្មែរ

ជំនួបសវនការរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សា នាយកប្រតិបត្តិរបស់ ADB ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati) នាយកប្រតិបត្តិរបស់ ADB ទទួលបន្ទុកប្រទេសអាហ្គានីស្ថាន, បង់ក្លាដេស, ប៊ូតាន់, ឥណ្ឌា, ឡាវ, តាជីគីស្ថាន, និងតួកមេនីស្ថាន ព្រមទាំង នាយកប្រតិបត្តិ និងនាយកប្រតិបត្តិជំនួស ដែលតំណាងអោយប្រទេសសមាជិកផ្សេងទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 22, 2019

  • ខ្មែរ

កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ១ នៃមូលនិធិគន្ធបុប្ផាកម្ពុជា
នារសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨, ដែលត្រូវនឹងថ្ងៃចន្ទ ០១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធ-បុប្ផាកម្ពុជា។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 22, 2019

  • ខ្មែរ

ជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹង ឯកឧត្តម ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា
ព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣០ ព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបឯកឧត្តម ច្សច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកម្មវិធីកិច្ចសហប្រតិបត្តិការ កម្ពុជា-សហភាពអឺរ៉ុប ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 18, 2018

  • ខ្មែរ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
នារសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨, ឆ្លៀតក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨, ឯកឧត្តមអនុប្រធាន និងគណ:ប្រតិភូចិន បានចូលជួប សម្តែងការគួរសម ពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 14, 2018