សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា
 

  • ភាសាខ្មែរ »

នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨,នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា ដែលជំនួបពិភាក្សានេះផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរបស់់ប្រទេសអូស្រ្តាលីសម្រាប់ឆ្នាំ២០១៩-២០២២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាការពង្រឹងតួនាទីរបស់ប្រទេសអូស្រ្តាលីនៅក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។