ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមីនា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមីនា ឆ្នាំ២០១៧ ពុំមាន​ការកើនឡើង​ទេ​ធៀប​នឹង​ខែមុន។ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយចំនួន​បាន​កើនឡើង​បន្តិច ដូចជា​សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់, សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​ស្ថិតនៅ​ថេរ ក្នុងនោះ​ថ្លៃទំនិញ​មួយចំនួន​មានការ​កើនឡើង​ដូចជា​សាច់ជ្រូក សាច់​ទា​និង​ផ្លែឈើ ប៉ុន្តែ​ត្រូវបាន​ផាត់ទាត់​ដោយ​ការថយចុះ​ថ្លៃទំនិញ​មួយចំនួនទៀត​ដូចជា​សាច់មាន់ ត្រី​ស្រស់​និង​បន្លែ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 08, 2017

Inflation Report, March 2017
In March 2017, Phnom Penh Consumer Price Index did not increase compared to previous month, but increased 4.3% compared to one year before.Price level of Alcoholic Beverages and Tobacco increased slightly from previous month; price level of Food and Nonalcoholic Beverages remained the same, with price increases of some food items such as pork, duck and fruits, and with price decreases of chicken, fish and vegetables.

[ Detail ... ]

Date: June 08, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែកុម្ភៈ ឆ្នាំ២០១៧
ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៧ សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​បាន​កើនឡើង​ក្នុង​អត្រា​ទាប​ត្រឹម ០,១%ធៀប​នឹង​ខែមុន និង​បាន​កើនឡើង ៤,០%បើ​ធៀប​នឹង១២ខែមុន។ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញប្រើប្រាស់​មួយចំនួន​បាន​ថយចុះ ដូចជា​សន្ទស្សន៍​ថ្លៃ​ម្ហូបអាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង ដោយសារ​មានការ​ថយចុះ​ថ្លៃ​សាច់ជ្រូក សាច់មាន់ សាច់​ទា​និង​ថ្លៃ​បន្លែ, សន្ទស្សន៍​ថ្លៃផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​ដទៃទៀត, សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់​និង​ការថែទាំ​ក្នុងផ្ទះ, និង​សន្ទស្សន៍​ថ្លៃ​ការកំសាន្ត​និង​វប្បធម៌​ជាដើម។ ប៉ុន្តែ​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​បាន​កើនឡើង ដោយសារ​កំណើន​ថ្លៃ​ប្រេងសាំង(កើន១,៨%)និង​ប្រេងម៉ាស៊ូត(កើន១,៧%), និង​សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​ក៏បាន​កើនឡើង​ផងដែរ ដែល​ក្នុងនោះ​ថ្លៃ​ស្រា​កើន០,៤% និង​ថ្លៃ​ថ្នាំជក់​កើន០,៣%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 18, 2017

Inflation Report, February 2017
In February 2017, Phnom Penh Consumer Price Index increased by 0.1% compared to previous month, and increased by 4.0% compared to twelve months before. Price levels of some product groups declined slightly from previous month, such as Food and Nonalcoholic Beverages due to price decreases of pork, chicken, duck and vegetable items; price level of housing, water, electricity, gas and other fuels, price level of furnishing, household maintenance, and price level of recreation and culture, etc. However, price level of transportation increased 0.6%, driven by increases of gasoline price (up 1.8%) and diesel price (up 1.7%); and, price level of Alcoholic Beverages and Tobacco also increased remarkably, in which wine price increased by 0.4% and tobacco price increased by 0.3%.

[ Detail ... ]

Date: April 18, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមករា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០១៧ បាន​កើនឡើង ០,៣%ធៀប​នឹង​ខែមុន ឬ ៤,៤%ធៀប​នឹង១២ខែមុន។ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​មួយចំនួន​បាន​កើនឡើង​គួរកត់សម្គាល់​ធៀប​នឹង​ខែមុន ដូចជា​សន្ទស្សន៍​ថ្លៃ​ម្ហូបអាហារ​និង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង បាន​កើនឡើង ០,៣% គាំទ្រ​ដោយ​កំ​កើន​ថ្លៃ​សាច់ជ្រូក សាច់គោ សាច់មាន់ ត្រី​ស្រស់​និង​បន្លែ, និង​សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ បាន​កើនឡើង ០,៣% ក្នុងនោះ​ថ្លៃ​ថ្នាំជក់​កើនឡើង ០,៦%។ សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន បាន​កើនឡើង ១,២% ដោយ​បណ្ដាលមកពី​កំណើន​ថ្លៃ​ប្រេងសាំង​ធម្មតា (កើន៣,២%) និង​ថ្លៃ​ប្រេងម៉ាស៊ូត (កើន២,៥%)។ ប៉ុន្តែ​សន្ទស្សន៍​ថ្លៃ​នៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ ០,៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 01, 1970

Inflation Report, January 2017
Phnom Penh Consumer Price Index in January 2017 increased by 0.3% compared to previous month, and increased by 4.4% compared to twelve months before. Price levels of some product groups significantly increased from previous month, such as Food and Nonalcoholic Beverages, rose 0.3% with remarkable price increases on pork, beef, chicken, fresh fish and vegetable items; Alcoholic beverages and Tobacco, rose 0.3%, in which tobacco price increased 0.6%. Price level of Transportation increased 1.2%, driven by increase gasoline price (up 3.2%) and diesel price (up 2.5%). However, price level of housing, water, electricity, gas and other fuels decline 0.9%.

[ Detail ... ]

Date: January 01, 1970

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែធ្នូ ឆ្នាំ២០១៦
សន្ទស្សន៍ថ្លៃ​ទំនិញប្រើប្រាស់​នៅភ្នំពេញ​ក្នុងខែ​ធ្នូ ឆ្នាំ២០១៦ បានកើន​ឡើង ០,៤% ធៀប​នឹងខែ​មុន និងបាន​កើនឡើង ៣,៩%ធៀប​នឹង១២ខែ​មុន។ សម្រាប់​ឆ្នាំ២០១៦ អតិផរណា​មធ្យមប្រចាំ​ឆ្នាំ មានអត្រា ៣,០%។ បើធៀប​នឹងខែវិច្ឆិកា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​មួយចំនួន​បានកើន​ឡើងគួរ​ឱ្យកត់​សម្គាល់ក្នុង​នោះសន្ទស្សន៍​ថ្លៃម្ហូបអាហារ​និងភេសជ្ជៈ​មិនមាន​ជាតិស្រវឹង​បានកើន​ឡើង ០,៣% ដោយ សារកំណើន​ថ្លៃអង្ករនិង​សាច់ស្រស់មួយ​ចំនួន, សន្ទស្សន៍ថ្លៃ​សម្លៀក​បំពាក់​និងស្បែក​ជើងបាន​កើនឡើង ០,៩%, សន្ទស្សន៍​ថ្លៃការដឹក​ជញ្ជូនបាន​កើនឡើង ១,២% ដោយសារ​កំណើនថ្លៃ​ប្រេងសាំង និងម៉ាស៊ូត។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 07, 2017

Inflation Report, December 2016
Phnom Penh Consumer Price Index in December 2016 increased 0.4% compared to previous month, and increased by 3.9% compared to twelve months before. In comparison to the previous month some price levels significantly increased such as Food and Nonalcoholic Beverages, rose 0.3% with remarkable price increases on rice and other fresh meats; Price level of Clothes and Footwear, rose 0.9% and Price level of Transportation, rose 1.2%.

[ Detail ... ]

Date: February 07, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែវិច្ឆិកា ឆ្នាំ២០១៦
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៦ ពុំមាន​កំណើន​ទេ(០.០%)ធៀប​នឹង​ខែ​កន្លងទៅ ប៉ុន្តែ​បើ​ធៀប​នឹង១២ខែមុន​បាន​កើនឡើង ៣.៦%។ បើ​ពិនិត្យ​តាម​ក្រុម​ទំនិញ​ឃើញថា​សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយចំនួន​នៅតែមាន​កំណើន​ដូចជា សន្ទស្សន៍​ថ្លៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង បាន​កើនឡើង ០.៣% ដោយសារ​កំណើន​ឡើងថ្លៃ​អង្ករ ថ្លៃ​សាច់គោ និង ថ្លៃ​សាច់ត្រី​ស្រស់។ សន្ទស្សន៍​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ បាន​កើនឡើង ០.៣% ក្នុងនោះ​ថ្លៃ​ស្រា​បៀរ​កើនឡើង ០.៥% និង​ថ្លៃ​ថ្នាំជក់​កើនឡើង ០.៤% ប៉ុន្តែ​ផ្ទុយទៅវិញ សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​ថយចុះ ០.៩% សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​បាន​ថយចុះ ០.៥% ក្នុងនោះ​ថ្លៃ​ប្រេងសាំង​ថយចុះ ១.២% និង​ថ្លៃ​ប្រេងម៉ាស៊ូត​ថយចុះ ០.៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 01, 2017

Inflation Report, November 2016
Phnom Penh Consumer Price Index in November 2016 remained unchanged compared to previous month, but increased by 3.6% compared to twelve months before. Although the index remained still compared to last month, some price levels continued increasing such as Food and Nonalcoholic Beverages, rose 0.3% with remarkable price increases on rice, beef and fresh fish; Alcoholic beverages and Tobacco, rose 0.3% in which beer price rose 0.5% and tobacco price rose 0.4%. However, price levels of some product groups declined slightly such as Restaurant, decreased 0.9%, and Transportation, decreased 0.5% with gasoline price down 1.2% and diesel price down 0.9%.

[ Detail ... ]

Date: February 01, 2017