ស្ថានភាពអតិផរណា
ស្ថានភាពអតិផរណានៅខែសីហា ឆ្នាំ២០១៦


  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ មីនា ឆ្នាំ២០១៦
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមីនា ឆ្នាំ២០១៦ បាន​ថយចុះ ០,២% ធៀប​នឹង​ខែ​កន្លងទៅ ប៉ុន្តែ​បាន​កើនឡើង ២,០% ធៀប​នឹង១២ខែមុន។ នៅ​ខែមីនា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួន​មាន​ការថយចុះ​ធៀប​នឹង​ខែមុន ដូចជា​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ ២,១% ក្នុងនោះ​ថ្លៃ​ប្រេងម៉ាស៊ូត​បាន​ថយចុះ ៧,៤% និង​ថ្លៃ​ប្រេងសាំង​ធម្មតា​បាន​ថយចុះ ៧,៧% ដោយមាន​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ថ្លៃ​ប្រេង​លក់រាយ​ក្នុងស្រុក។ ម៉្យាងវិញទៀត​ក៏​ទទួល​ឥទ្ធិពល​ពី​ទីផ្សារ​ប្រេង​អន្តរជាតិ​ផងដែរ។ សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​ធ្លាក់ចុះ ០.៤% និង​សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គីសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត​បាន​ថយចុះ ០,៤% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ២.៥%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

Inflation Report for March 2016
Phnom Penh’s consumer price index in March 2016 slightly decreased by 0.2% compared to the previous month; however, it increased by 2.0% compare to twelve months before. In March 2016, some price indices have decreased, compared to last month, such as the transportation price index dropped 2.1%, in which the diesel price index fell 7.4% and the gasoline price index fell 7.7%, due to the action of the government in managing the domestic retail oil prices and influence of oil price movement in international market. Moreover, the price level index of restaurant decreased by 0.4%, and the index of housing, water, electricity, gas and other fuel decreased by 0.4%, mainly due to decline in gas price of 2.5%.

[ Detail ... ]

Date: June 27, 2016

  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ កុម្ភៈ ឆ្នាំ២០១៦
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៦ បាន​កើនឡើង ០,៤% ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ២,៣% ធៀប​នឹង១២ខែមុន។ បើ​ធៀប​នឹង១២ខែមុន សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​មាន​ការកើនឡើង ជាពិសេស​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ៤,៧% ក្នុងនោះ​ថ្លៃ​ត្រី​ស្រស់​កើនឡើង ៨,៨% ថ្លៃ​សាច់ជ្រូក​កើនឡើង ៥,១% ថ្លៃ​សាច់គោ​កើនឡើង ១០,៤% ថ្លៃ​សាច់មាន់​កើនឡើង ៤,៨% ថ្លៃ​បន្លែ​ផ្លែឈើ​កើនឡើង​ជាង ៣% សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង និង​ថ្នាំជក់ បាន​កើនឡើង ៩,៧% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើនឡើង ៦,៦%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

Inflation Report for February 2016
Acording to the National Institute of Statistics, Phnom Penh’s Consumer Price Index in February 2016 has decreased by 0.4% compared to the prior month, but rose by 2.3% if compared to the last 12 months. In comparison to the last year data, majority of the price indices experienced increases, especially in the index of foods and nonalcoholic beverages which was up by 4.7%. Among those, the price of pork increased by 5.1%, fresh fish up by 8.8%, beef up by 10.4%, chicken up by 4.8% and vegetable up by 3%. Simultaneously, the price index of alcoholic beverages, tobacco also managed to increase by 9.7% while the index of restaurant rose by 6.6%.

[ Detail ... ]

Date: June 27, 2016

  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ មករា ឆ្នាំ២០១៦
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០១៦ បាន​ថយចុះ ០,២% ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ៣% ធៀប​នឹង១២ខែមុន។ បើ​ធៀប​នឹង១២ខែមុន សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​មាន​ការកើនឡើង ជាពិសេស​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ៤,៩% ក្នុងនោះ​ថ្លៃ​ត្រី​ស្រស់​កើនឡើង ១០,៣% ថ្លៃ​សាច់ជ្រូក​កើនឡើង ៤% ថ្លៃ​សាច់គោ​កើនឡើង ៨,៧% ថ្លៃ​សាច់មាន់​កើនឡើង ៣,២% ថ្លៃ​បន្លៃ​កើនឡើង​ជាង ២,៤%, សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ បាន​កើនឡើង ១១,៥% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើនឡើង ៦,៨%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

Inflation Report for January 2016
Acording to the National Institute of Statistics, Phnom Penh’s Consumer Price Index in January 2016 has decreased by 0.2% compared to the prior month, but rose by 3% if compared to same time last year. In comparison to the last year data, a majority of the price indices experienced increase, especially index of foods and nonalcoholic beverages which was up by 4.9%. Among those, the price of pork increased by 4%, fresh fish up by 10.3%, beef up by 8.7%, chicken up by 3.2% and vegetable up by 2.4%. Simultaneously, the price index of alcoholic beverages, tobacco also managed to increase by 11.5% while the index of restaurant rose by 6.8%.

[ Detail ... ]

Date: June 27, 2016

  • ខ្មែរ

ស្ថានភាព​អតិផរណា​នៅ​ខែ ធ្នូ ឆ្នាំ២០១៥
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញថា នៅ​ខែធ្នូ ឆ្នាំ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ បាន​កើនឡើង ០,២% ធៀប​នឹង​ខែ​កន្លងទៅ។ ជារួម សម្រាប់​ឆ្នាំ២០១៥ អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) មាន​កម្រិត ១,២% និង​អតិផរណា​ប្រចាំឆ្នាំ (year on year) មាន​កម្រិត ២,៨% ។ តាម​ការសង្កេត អតិផរណា​នៅ​ឆ្នាំ២០១៥ មាន​កម្រិតទាប​សមស្រប ដោយសារ​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​ដទៃទៀត និង​សន្ទស្សន៍​ថ្លៃទំនិញ​និង​សេវាកម្ម​ផ្សេងៗ មាន​ការធ្លាក់ចុះ​ទាប ។ ប៉ុន្តែ សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួនទៀត ក៏មាន​ការកើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ដែរ ដូចជា សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​កើនឡើង​ខ្ពស់​ដល់ ១០,១% មកពី​មាន​ការកែសម្រួល​អត្រា​អាករ​ពិសេស​លើ​បារី​និង​ស្រា សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​កើន​ឡើងដល់ ៧,៣% សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេ​ជ្ជៈ​មិនមែន​ជាតិ​ស្រវឹង​កើនឡើង ៥,៥% និង​សន្ទស្សន៍​ថ្លៃ​សំលៀកបំពាក់​និង​ស្បែកជើង កើនឡើង ៥,៦% ជាដើម ។ ក្រៅពីនេះ គឺ​ស្ថិតនៅក្រោម ៥% ឬ ប្រហាក់ប្រហែល​ឆ្នាំ​កន្លងទៅ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

  • ខ្មែរ

ស្ថានភាព​អតិផរណា​នៅ​ខែ វិច្ឆិកា ឆ្នាំ២០១៥
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥ បាន​ថយ ចុះ​ចំនួន ០,២% ធៀប​នឹង​ខែមុន ប៉ុន្តែ បាន​កើនឡើង ១,៩% ធៀប​នឹង១២ខែមុន។ សន្ទស្សន៍​ថ្លៃ​ថយចុះ​ធៀប​នឹង​ខែមុន មានដូចជា សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ​ចំនួន ១,៣% សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់ និង​ការថែទាំ​បាន​ថយចុះ ០,៣% សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​បាន​ថយចុះ ១,៥% សន្ទស្សន៍​ថ្លៃ​គមនាគមន៍​បាន​ថយចុះ ០,១% និង​សន្ទស្សន៍​ថ្លៃទំនិញ​ផ្សេងៗ​ទៀត​បាន​ថយចុះ ០,៤%។ ទន្ទឹមនឹងនេះ ក៏មាន​សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួនទៀត​មាន​ការកើនឡើង ដូចជា សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ ស្រវឹង​និង​ថ្នាំជក់ មាន​ការកើនឡើង ២,៦% ក្នុងនោះ​ថ្លៃ​ថ្នាំជក់​បាន​កើនឡើង ៤,២% និង​ស្រា​បៀរ បាន​កើនឡើង ០,៨% សន្ទស្សន៍​ថ្លៃ​សុខាភិបាល មាន​ការកើនឡើង ០,៤% ក្នុងនោះ​ថ្លៃ​ផលិតផល​ថ្នាំពេទ្យ និង​ប្រដាប់ប្រដា​ប្រើ ប្រាស់​បាន កើនឡើង ០,៥% និង​ថ្លៃ​សេវា​សុខាភិបាល​ក្រៅ​មន្ទីរពេទ្យ បាន​កើនឡើង ០,១% និង​សន្ទស្សន៍​ថ្លៃ ភោជនីយដ្ឋាន​មាន​ការកើនឡើង ១,១%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

  • ខ្មែរ

ស្ថានភាព​អតិផរណា​នៅ​ខែ តុលា ឆ្នាំ២០១៥
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែតុលា ឆ្នាំ២០១៥ បាន​ថយចុះ ០,៣%ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ០,៩% ធៀប​នឹង១២ខែមុន។ នៅ​ខែកញ្ញា ឆ្នាំ២០១៥ នេះ សន្ទស្សន៍​ថ្លៃទំនិញ​ដែលមាន​ការកើនឡើង មានដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង បាន​កើន ឡើង ចំនួន ០,៨% ក្នុងនោះ ថ្លៃ​សាច់ជ្រូក​បាន​កើនឡើង ០,២% ថ្លៃ​ត្រី​ស្រស់​បាន​កើនឡើង ០,៩% ថ្លៃ​ផ្លែឈើ​ស្រស់ បាន កើនឡើង ១,៥% និង​ថ្លៃ​បន្លែ​ស្លឹក​បាន​កើនឡើង ០,៥% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​កើនឡើង​ចំនួន ០,៨%។ ផ្ទុយទៅវិញ​ក៏មាន​សន្ទស្សន៍​ថ្លៃទំនិញ​ខ្លះ​ធ្លាក់ចុះ​ដែរ ដូចជា សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ​ចំនួន ០,២% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ១,៣% និង​ឥន្ធនៈ​រាវ​បាន​ថយចុះ ០,៥ % និង​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ​ចំនួន ២,១% ក្នុងនោះ ថ្លៃ​ប្រេងសាំង​បាន​ថយចុះ ៥,៧% និង ប្រេងម៉ាស៊ូត​បាន​ថយចុះ ៦,៥ %។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

  • ខ្មែរ

ស្ថានភាព​អតិផរណា​នៅ​ខែ កញ្ញា ឆ្នាំ២០១៥
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញ នៅខែ កញ្ញា ឆ្នាំ ២០១៥ ​បានកើនឡើង ០,៣% ធៀបនឹងខែ​កន្លងទៅ ឬ បានកើនឡើង ០,៩% ធៀប​នឹង១២ខែមុន។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 14, 2015