ស្ថានភាពអតិផរណា
ស្ថានភាពអតិផរណានៅខែសីហា ឆ្នាំ២០១៦


  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ ឧសភា ឆ្នាំ២០១៦
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅរាជធានីភ្នំពេញក្នុងខែឧសភា ឆ្នាំ២០១៦ បានកើនឡើង ០,៤% ធៀបនឹងខែកន្លងទៅ និងបានកើនឡើង ៣,១% ធៀបនឹង១២ខែមុន។ សន្ទស្សន៍ថ្លៃទំនិញពីរក្រុមបានកើនឡើងគួរកត់សម្គាល់ធៀបនឹងខែមុន (១)សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត បានកើនឡើង ១,២% ក្នុងនោះ ថ្លៃឧស្ម័នបានកើនឡើង ៩,៨% (២)សន្ទស្សន៍ថ្លៃការដឹកជញ្ជូន បានកើនឡើង ១,៧% ក្នុងនោះ ថ្លៃប្រេងឥន្ធនៈនិងខ្លាញ់កើនឡើង ៤,៨% ថ្លៃសាំងធម្មតាកើនឡើង ៥,០% និងថ្លៃប្រេងម៉ាស៊ូតកើនឡើង ៣,១% ដោយសារថ្លៃប្រេងឆៅលើទីផ្សារអន្តរជាតិមានការកើនឡើង។ ចំណែកឯសន្ទស្សន៍ថ្លៃទំនិញផ្សេងទៀតស្ថិតនៅទ្រឹង ឬបានថយចុះ ដែលបណ្តាលមកពីការថយចុះតម្រូវការប្រើប្រាស់ក្រោយពេលរដូវបុណ្យចូលឆ្នាំ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ August 08, 2016

Inflation Report for May 2016
Phnom Penh Consumer Price Index in May 2016 rose by 0.4% compared to previous month, and rose by 3.1% compared to twelve months before. Price levels of two product groups have significantly increased compared to previous month. First, price level of Housing, Water, Electricity, Gas and Others increased by 1.2%, in which gas price rose by 9.8%. Second, price level of Transport increase by 1.7%, in which gasoline and lubricant price rose by 4.8% gasoline- 92 price rose by 5.0% and desiel price rose by 3.1%, due to increase of crude oil price in the international market. On the other hand, price level of other products has remained stable and went down a little bit, due to relative decrease in demand of those products after Khmer New Year.

[ Detail ... ]

Date: August 08, 2016

  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ មេសា ឆ្នាំ២០១៦
សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមេសា ឆ្នាំ២០១៦ បាន​កើនឡើង ១,៥% ធៀប​នឹង​ខែ​កន្លងទៅ និង​បាន​កើនឡើង ២,៨% ធៀប​នឹង១២ខែមុន។ នៅ​ខែមេសា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយចំនួន​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ធៀប​នឹង​ខែមុន​ដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​កើនឡើង ២,៤% ក្នុងនោះ​ថ្លៃ​អង្ករ​កើនឡើង ១,០% ថ្លៃ​សាច់មាន់​កើនឡើង ១,៧% ថ្លៃ​ត្រី​ស្រស់​កើនឡើង ២,៦% ថ្លៃ​បន្លែ​កើនឡើង ៧,៣% ថ្លៃ​ផ្លែឈើ​កើនឡើង ៦,៥% និង​សន្ទស្សន៍​ថ្លៃ​សំលៀកបំពាក់​និង​ស្បែកជើង​កើនឡើង ១,៤% ដោយសារ​មាន​ការកើនឡើង​តម្រូវ​ការប្រើប្រាស់ ក្នុង​កំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ។ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់ និង​ការថែទាំ​បាន​ថយចុះ ០,៨%ដែរ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

Inflation Report for April 2016
Phnom Penh Consumer Price Index in April 2016 increased by 1.5% compared to previous month, and increased by 2.8% compared to twelve months before. Price level indices of some item groups have significantly increased compared to last month. Price level of food and nonalcoholic beverage increased by 2.4%, in which rice price rose by 1.0%, chicken price rose by 1.7%, fresh fish price rose by 2.6%, vegetable price rose by 7.3%, fruit price rose by 6.5%; price level index of clothes and footwear increased by 1.4%. The increase is due to dramatic increase in demand of those products during Khmer New Year period. On the other hand, the price level index of furnishings and household maintenance decreased by 0.8%.

[ Detail ... ]

Date: June 27, 2016

  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ មីនា ឆ្នាំ២០១៦
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមីនា ឆ្នាំ២០១៦ បាន​ថយចុះ ០,២% ធៀប​នឹង​ខែ​កន្លងទៅ ប៉ុន្តែ​បាន​កើនឡើង ២,០% ធៀប​នឹង១២ខែមុន។ នៅ​ខែមីនា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួន​មាន​ការថយចុះ​ធៀប​នឹង​ខែមុន ដូចជា​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ ២,១% ក្នុងនោះ​ថ្លៃ​ប្រេងម៉ាស៊ូត​បាន​ថយចុះ ៧,៤% និង​ថ្លៃ​ប្រេងសាំង​ធម្មតា​បាន​ថយចុះ ៧,៧% ដោយមាន​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ថ្លៃ​ប្រេង​លក់រាយ​ក្នុងស្រុក។ ម៉្យាងវិញទៀត​ក៏​ទទួល​ឥទ្ធិពល​ពី​ទីផ្សារ​ប្រេង​អន្តរជាតិ​ផងដែរ។ សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​ធ្លាក់ចុះ ០.៤% និង​សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គីសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត​បាន​ថយចុះ ០,៤% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ២.៥%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

Inflation Report for March 2016
Phnom Penh’s consumer price index in March 2016 slightly decreased by 0.2% compared to the previous month; however, it increased by 2.0% compare to twelve months before. In March 2016, some price indices have decreased, compared to last month, such as the transportation price index dropped 2.1%, in which the diesel price index fell 7.4% and the gasoline price index fell 7.7%, due to the action of the government in managing the domestic retail oil prices and influence of oil price movement in international market. Moreover, the price level index of restaurant decreased by 0.4%, and the index of housing, water, electricity, gas and other fuel decreased by 0.4%, mainly due to decline in gas price of 2.5%.

[ Detail ... ]

Date: June 27, 2016

  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ កុម្ភៈ ឆ្នាំ២០១៦
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៦ បាន​កើនឡើង ០,៤% ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ២,៣% ធៀប​នឹង១២ខែមុន។ បើ​ធៀប​នឹង១២ខែមុន សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​មាន​ការកើនឡើង ជាពិសេស​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ៤,៧% ក្នុងនោះ​ថ្លៃ​ត្រី​ស្រស់​កើនឡើង ៨,៨% ថ្លៃ​សាច់ជ្រូក​កើនឡើង ៥,១% ថ្លៃ​សាច់គោ​កើនឡើង ១០,៤% ថ្លៃ​សាច់មាន់​កើនឡើង ៤,៨% ថ្លៃ​បន្លែ​ផ្លែឈើ​កើនឡើង​ជាង ៣% សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង និង​ថ្នាំជក់ បាន​កើនឡើង ៩,៧% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើនឡើង ៦,៦%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

Inflation Report for February 2016
Acording to the National Institute of Statistics, Phnom Penh’s Consumer Price Index in February 2016 has decreased by 0.4% compared to the prior month, but rose by 2.3% if compared to the last 12 months. In comparison to the last year data, majority of the price indices experienced increases, especially in the index of foods and nonalcoholic beverages which was up by 4.7%. Among those, the price of pork increased by 5.1%, fresh fish up by 8.8%, beef up by 10.4%, chicken up by 4.8% and vegetable up by 3%. Simultaneously, the price index of alcoholic beverages, tobacco also managed to increase by 9.7% while the index of restaurant rose by 6.6%.

[ Detail ... ]

Date: June 27, 2016

  • ខ្មែរ
  • En

ស្ថានភាព​អតិផរណា​នៅ​ខែ មករា ឆ្នាំ២០១៦
តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០១៦ បាន​ថយចុះ ០,២% ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ៣% ធៀប​នឹង១២ខែមុន។ បើ​ធៀប​នឹង១២ខែមុន សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​មាន​ការកើនឡើង ជាពិសេស​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ៤,៩% ក្នុងនោះ​ថ្លៃ​ត្រី​ស្រស់​កើនឡើង ១០,៣% ថ្លៃ​សាច់ជ្រូក​កើនឡើង ៤% ថ្លៃ​សាច់គោ​កើនឡើង ៨,៧% ថ្លៃ​សាច់មាន់​កើនឡើង ៣,២% ថ្លៃ​បន្លៃ​កើនឡើង​ជាង ២,៤%, សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ បាន​កើនឡើង ១១,៥% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើនឡើង ៦,៨%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 27, 2016

Inflation Report for January 2016
Acording to the National Institute of Statistics, Phnom Penh’s Consumer Price Index in January 2016 has decreased by 0.2% compared to the prior month, but rose by 3% if compared to same time last year. In comparison to the last year data, a majority of the price indices experienced increase, especially index of foods and nonalcoholic beverages which was up by 4.9%. Among those, the price of pork increased by 4%, fresh fish up by 10.3%, beef up by 8.7%, chicken up by 3.2% and vegetable up by 2.4%. Simultaneously, the price index of alcoholic beverages, tobacco also managed to increase by 11.5% while the index of restaurant rose by 6.8%.

[ Detail ... ]

Date: June 27, 2016