ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមេសា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមេសា ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញនិងសេវាប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើងប្រមាណ ០,៣% ធៀបនឹងខែមុន ។ សន្ទស្សន៍ថ្លៃក្រុមទំនិញនិងសេវាកម្ម ស្ទើរតែទាំងអស់ មានការប្រែប្រួលបន្តិចបន្តួច ជាពិសេស សន្ទស្សន៍ថ្លៃទំនិញ ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត (កើន ០,១%) គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ (កើន ០,១%) សុខាភិបាល (កើន ០,០២%) អាហារ ភេសជ្ជៈមិនមែនជាតិស្រវឹង (កើន ០,៦%) ទំនិញ និងសេវាដឹកជញ្ជូន (កើន ១,៥%) បើធៀបនឹងខែមីនាកន្លងទៅ។ រីឯ សន្ទស្សន៍ថ្លៃនៃក្រុមមុខទំនិញ និងសេវាកម្មមួយចំនួនមានការថយចុះ ជាពិសេស ភេសជ្ជៈមាន ជាតិស្រវឹង និងថ្នាំជក់ (-០,១%) គមនាគមន៍ (-០,២%) និងភោជនីយដ្ឋាន (-១,៥%) បើធៀបនឹងខែមីនាកន្លងទៅ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 12, 2019

Inflation Report, April 2019
In April 2019, Phnom Penh Consumer Price Index increased by 0.3% compared to the previous month, of which the average price index of almost all the product’s groups slightly increased include the price index of the groups on Housing, Water, Electricity, Gas and Other Fuels (increased by 0.1%), Furnishings, Household Maintenance (increased by 0.1%), Foods and Nonalcoholic beverages (increased by 0.6%) and Transport (increased by 1.5%). But, the price index of product’s groups on Alcoholic beverages, and Tobacco, Communication and Restaurants decreased by 0.1%, 0.2% and 1.5%, respectively.

[ Detail ... ]

Date: June 12, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមីនា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមីនា ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើង ០,៣% បើធៀបនឹងខែមុន និង ២,២% បើធៀបនឹងខែមីនាឆ្នាំមុន។ សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់ មានការប្រែប្រួលបន្តិចបន្តួច ជាពិសេសក្រុមមុខទំនិញអាហារ និង ភេសជ្ជៈមិនមែនជាតិស្រវឹង និងក្រុមមុខទំនិញផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត បើធៀបនឹងខែកុម្ភៈ កន្លងទៅ។ ប៉ុន្តែបើធៀបនឹងខែមីនា ឆ្នាំ២០១៨ សង្កេតឃើញថា សន្ទស្សន៍ថ្លៃទំនិញភាគច្រើនមានការកើនឡើង ជាពិសេស សន្ទស្សន៍ថ្លៃក្រុមទំនិញភោជនីយដ្ឋាន (កើន ៨,២%), ក្រុមទំនិញភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ (កើន ៦,៧%), និងក្រុមទំនិញសម្លៀកបំពាក់និងស្បែកជើង (កើន ៣,៦%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 10, 2019

Inflation Report, March 2019
In March 2019, Phnom Penh Consumer Price Index increased by 0.3% compared to the previous month and 2.2% compared to the past year. The price index of almost all product’s groups slightly increased compared to the previous month. However, if comparing index level to March 2018, the price indexes of some product’s group have increased notably, of which restaurant rose by 8.2%, alcoholic beverages and tobacco 6.7% and clothing and footwear 3.6%, respectively.

[ Detail ... ]

Date: May 10, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែកុម្ភៈ ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែកុម្ភៈ ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ មានការកើនឡើង ០,៨% បើធៀបនឹងខែមុន និង១,៥% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ នៅខែកុម្ភៈឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់ មានការកើនឡើងបើធៀបនឹងខែមករាកន្លងទៅ។ លើសពីនេះ បើប្រៀបធៀបនឹងខែកុម្ភៈដូចគ្នាឆ្នាំមុន សន្ទស្សន៍ថ្លៃក្រុមទំនិញភាគច្រើនក៏មានការកើនឡើងដូចគ្នា ក្នុងនោះសន្ទស្សន៍ថ្លៃភោជនីយដ្ឋានកើនឡើង ៧,២% សន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់បានកើនឡើង ៦,៤% (ស្រាកើន ៦,១% និងថ្នាំជក់កើន ៨,០%) សម្លៀកបំពាក់និងស្បែកជើងកើនឡើង ៣,៦% (វត្ថុធាតុដើមសម្លៀកបំពាក់ កើន ០,៩% និងសម្លៀកបំពាក់គ្រប់ប្រភេទ កើន ៤,៦%) និងផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតកើនឡើង ១,២% (ឧស្ម័ន កើន ៥,៤% និង ឥន្ធនៈរឹង កើន ២,២%)។ ចំណែកឯ សន្ទស្សន៍ថ្លៃការដឹកជញ្ជូននៅតែបន្តធ្លាក់ចុះ ៣,៩% ក្នុងនោះ សន្ទស្សន៍ថ្លៃ ប្រេងសាំងធម្មតាធ្លាក់ចុះ ១៤,៣% និងសន្ទស្សន៍ថ្លៃប្រេងម៉ាស៊ូតធ្លាក់ចុះ ៣,៨%។ ជាក់ស្តែងប្រេងសាំងធម្មតាលក់រាយលើទីផ្សារ ក្នុងខែមករា ឆ្នាំ២០១៩ ថ្លៃ ៣.៤០០រៀល/លីត្រ ទាបជាងក្នុងខែដូចគ្នាឆ្នាំ២០១៨ ថ្លៃ ៣.៨៥០រៀល/លីត្រ (ប្រភព៖ Ministry of Commerce)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 23, 2019

Inflation Report, February 2019
The beginning of 2019, Phnom Penh Consumer Price Index increased by 0.8% compared to the previous month and 1.5% compared to the past year. In February 2019, the price index of almost all product’s groups have increased compared to the index level of the previous month. Comparing the index level to February 2018, it can be seen that the price indexes of some product’s groups have increased, of which restaurant rose by 7.2%, alcoholic beverages and tobacco 6.4% (wine 6.1% and tobacco 8.0%), clothing and footwear 3.6% (manufacturing raw material 0.9% and all kind of clothes 4.6%) and housing, water, electricity, gas and other fuels 1.2% (gas 5.4% and solid fuels 2.2%). However, the price indexes of some products went down particularly, the price indexes of transportation product groups (3.9%), gasoline (14.3%) and diesel (3.8%). In fact, the market retail price of regular gasoline in February 2019 was 3,400 riel/liter which was 450 riel/liter (3,850 riel/liter) lower than the same period last year (Source: Ministry of Commerce).

[ Detail ... ]

Date: April 23, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមករា ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមករា ឆ្នាំ២០១៩នេះ ជារួម សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គ្រប់មុខនៅរាជធានីភ្នំពេញ ពុំមានការប្រែប្រួលទេបើធៀបនឹងខែមុន ប៉ុន្តែបានកើនឡើង ១,៥% បើធៀបនឹងខែមករាឆ្នាំមុន។ នៅខែមករា ឆ្នាំ២០១៩នេះ សន្ទស្សន៍ថ្លៃក្រុមទំនិញភាគច្រើន នៅរក្សាលំនឹង និងមានការប្រែប្រួលតិចតួចបើធៀប នឹងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ជាពិសេស សន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង សម្លៀកបំពាក់ និងស្បែកជើង និងការសិក្សា។ ប៉ុន្តែ បើប្រៀបធៀបនឹងខែមករាឆ្នាំមុន សន្ទស្សន៍ថ្លៃក្រុមទំនិញមួយចំនួនមានការកើនឡើង ក្នុងនោះ សន្ទស្សន៍ថ្លៃ ភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់បានកើនឡើង ៦,៤% (ស្រា និងថ្នាំជក់) សន្ទស្សន៍ថ្លៃភោជនីយដ្ឋាន ៥,៨% និងសម្លៀក- បំពាក់និងស្បែកជើង ២,៥%។ ចំណែកឯ សន្ទស្សន៍ថ្លៃការដឹកជញ្ជូនបានធ្លាក់ចុះ ៥,៧% ក្នុងនោះ សន្ទស្សន៍ថ្លៃប្រេងសាំង ធម្មតាធ្លាក់ចុះ ១៨,៦% និងសន្ទស្សន៍ថ្លៃប្រេងម៉ាស៊ូតធ្លាក់ចុះ ១២,៩%។ ជាក់ស្ដែង ប្រេងសាំងធម្មតាលក់រាយលើទីផ្សារ ក្នុងខែមករា ឆ្នាំ២០១៩ ថ្លៃ ៣.៣០០ រៀល/លីត្រ ទាបជាងក្នុងខែដូចគ្នាឆ្នាំ២០១៨ ថ្លៃ ៣.៩៥០ រៀល/លីត្រ (ប្រភព៖ Ministry of Commerce)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 25, 2019

Inflation Report, January 2019
The beginning of 2019, Phnom Penh Consumer Price Index remained stable compared to the previous month, but increased 1.5% compared to the past year. The price index of almost of product’s groups have seen to be unchanged and slightly change compare to the index level in December of 2018 in particular, foods and non-alcoholic beverages, clothing and footwear and the education. Comparing the index level to January 2018, it can be seen that the price indexes of some product groups have increased, of which alcoholic beverages and tobacco (wine and tobacco) rose by 6.4%, restaurant 5.8% and clothing and footwear 2.5%. However, the price indexes of transportation product groups, gasoline and diesel  were down altogether by 5.7%, 18.6% and 12.9%, respectively. In fact, the retail price of regular gasoline on market in January 2019 was 3,300 riel/liter which is 650 riel/liter (3,950 riel/liter) lower than the same period last year (Source: Ministry of Commerce).

[ Detail ... ]

Date: March 25, 2019

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែធ្នូ ឆ្នាំ២០១៨
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅរាជធានីភ្នំពេញក្នុងខែធ្នូ បានថយចុះ ០,៥% ធៀបនឹងខែមុន ប៉ុន្តែកើនឡើង ១,៦% បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ ស្ថានភាពអតិផរណាក្នុងឆ្នាំ២០១៨នេះ នៅតែបន្តស្ថិតក្នុងកម្រិតមួយល្អប្រសើរ ពោលគឺក្នុងអត្រាមួយដែលអាចគ្រប់គ្រងបាន។ ស្ថានភាពអតិផរណាមធ្យមប្រចាំឆ្នាំមានអត្រា ២,៥% ពោលគឺទាបជាងឆ្នាំ២០១៧ ដែលមានអត្រា ២,៩% ដោយសារការថមថយកំណើននៃសន្ទស្សន៍ថ្លៃក្រុមទំនិញម្ហូបអាហារ និងសន្ទស្សន៍ថ្លៃក្រុមទំនិញការដឹកជញ្ជូន ដែលមានមេគុណប្រមាណជាងពាក់កណ្ដាលនៃទំហំកន្ត្រកទំនិញសរុប (៥៧ភាគរយ)។ សង្កេតឃើញថា ក្នុងឆ្នាំ២០១៨នេះស្ថានភាពអតិផរណាមធ្យមប្រចាំឆ្នាំនៃសន្ទស្សន៍ថ្លៃក្រុមទំនិញអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹងមានអត្រា ២,៥% ទាបជាងឆ្នាំ២០១៧កន្លងទៅ ដែលមានអត្រា ៣,៤% ដែលក្នុងនោះសាច់ ត្រីស្រស់ និងបន្លែ មានការថមថយកំណើនគួរឱ្យកត់សម្គាល់។ រីឯស្ថានភាពអតិផរណាមធ្យមប្រចាំឆ្នាំនៃសន្ទស្សន៍ថ្លៃក្រុមទំនិញការដឹកជញ្ជូនមានអត្រា ២,៩% ទាបជាងឆ្នាំ២០១៧កន្លងទៅ ដែលមានអត្រា ៤,១% ដោយសារការថមថយកំណើននៃមុខទំនិញមួយចំនួនដូចជា ប្រេងសាំង និងម៉ាស៊ូត។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 07, 2019

Inflation Report, December 2018
In December 2018, Phnom Penh Consumer Price Index decreased by 0.5% compared to the previous month but increased 1.6% compared to the previous year. In 2018, Inflation remained manageable, of which the year average inflation was 2.5%, lower than last year 2.9% due to the moderate growth of foods and non-alcoholic beverages price index and trasportation price index. By observation, the yearly average inflation of foods and non-alcoholic beverages was 2.5% lower than last year with 3.4%, in which fresh fish, meat and vegetable declined markedly. The yearly average inflation of transportation products group was 2.9% lower than last year, accounted for 4.1% due to the slowdown growth of gasoline and diesel.

[ Detail ... ]

Date: February 07, 2019