ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information

  • លិខិត​អបអរសាទរ​សូមគោរ​ពជូន​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការអភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។

    [ ព័ត៌មានលម្អិត ... ]

  • លិខិត​អបអរសាទរ​សូមគោរព​ជូន​សម្ដេច​អគ្គមហា​ពញ្ញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទទួលបាននូវពាន​រង្វាន់ សន្ដិភាព និង​ការ​អភិវឌ្ឍពី​សហព័ន្ធប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦។

    [ ព័ត៌មានលម្អិត ... ]

  • ខ្មែរ

ដំណឹងជ្រើសរើសបុគ្គលិក
សម្រាប់មន្រ្តីជាប់កិច្ចសន្យាចំនួន ៤០រូប-ផ្នែកបចេ្ចកវិទ្យាព័ត៌មាន ២០រូប, ផ្នែកវិភាគធុរកិច្ចសម្រាប់មុខងារនៃប្រព័ន្ធ FMIS ១៤រូប, ផ្នែកវិភាគធុរកិច្ចសម្រាប់ជំនួយគាំទ្រប្រព័ន្ធ FMIS ០៣រូប និងផ្នែកទំនាក់ទំនងផ្សព្វផ្សាយ ០២រូប

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 28, 2018

  • ខ្មែរ

កម្រង​សេវាសាធារណៈ​របស់ ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 17, 2018

  • ខ្មែរ

ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 03, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្តិតិ​បំណុល​សាធារណៈ​កម្ពុជា​​ ចេញផ្សាយលើកទី៥ - ទិន្នន័យ​ត្រឹម​ដំណាច់ឆ្នាំ២០១៧
ក្នុង​គោលបំណង​បន្ត​លើកកម្ពស់​តម្លាភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​ព្រមទាំង​ធានាបាន​នូវ​ភាព​គ្រប់ជ្រុងជ្រោយ​នៃ​ព័ត៌មាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​លើក​ទី៥ ដែលមាន​ទិន្នន័យ​ត្រឹម​ដំណាច់ឆ្នាំ២០១៧ ដើម្បី​បោះផ្សាយ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយបាន​បន្ថែម​នូវ ក្រា​ហ្វ​ស្តីពី​ព្យាករណ៍​ការទូទាត់​សេវា​បំណុល​ដោយ​ផ្អែកលើ​សន្និធិ​បំណុល​ត្រឹម​ដំណាច់ឆ្នាំ២០១៧។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 23, 2018

  • ខ្មែរ

សេចក្តីជូនដំណឹង ស្តីពី​ការជ្រើសរើស​មន្រ្តី​កម្ពុជា សម្រាប់​មុខ​ដំណែង​ជានា​យក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​MRC សម្រាប់​ឆ្នាំ២០១៩-២០២១
ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យសុំ​នេះ សូម​ទាក់ទង​មក​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​តាមរយៈ​លោក អ៊ូ សុ​ផា​ណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ (Email: u_sophanna@yahoo.com Tel: 011472052) និង​លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធានមនុស្ស (Email: sinsamnang9@gmail.com Tel: 012636689)។ផុតកំណត់​ទទួលពាក្យ​ស្នើសុំ​នៅ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 06, 2018


ច្បាប់ និង បទប្បញ្ញត្តិ
Laws and Regulation

  • ខ្មែរ

ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៨ «ច្បាប់ និង​បទ​ប្បញ្ញត្តិ»

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 19, 2018

  • ខ្មែរ

អនុក្រឹត្យ​ស្តីពី ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៨

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 04, 2017

  • ខ្មែរ

ការកែប្រែ​តម្លៃ​ឯកតា​នៃ​សន្ទស្សន៍​បៀវត្ស​មូលដ្ឋាន​របស់​មន្រ្តីរាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 22, 2017

  • ខ្មែរ

ការកែប្រែ​និង​ដំឡើង​ប្រាក់ឧបត្ថម្ភ​មាតុភាព​ជូន​មន្រ្តី​រាជា​ការ មន្រ្តី​កម្មសិក្សា និង​មន្រ្តី​ជាប់កិច្ចសន្យា​ជា​ស្រ្តី​ដែល​សម្រាលកូន និង ប្រាក់ឧបត្ថម្ភ​បុណ្យសព​ជូន​គ្រួសារ​សព​មន្ត្រីរាជការ មន្រ្តី​កម្មសិក្សា និង​មន្រ្តី​ជាប់កិច្ចសន្យា​ដែល​ទទួលមរណភាព

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 22, 2017

  • ខ្មែរ

ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៧ «ច្បាប់ និង​បទ​ប្បញ្ញត្តិ»

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 17, 2017


សូចនាករម៉ាក្រូសេដ្ឋកិច្ច
Recent Macro-economic Indicators (GDP Growth Rate)

ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧

ទោះបី​សេដ្ឋកិច្ចពិភពលោក​កំពុងស្ថិត​ក្នុង​ភាពមិនប្រាកដប្រជា​ជាច្រើន ដែល​រួមមាន​ទាំង​ហានិភ័យ និង​បញ្ហា​ប្រឈម ទាំង​ក្នុងប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា​នៅតែ​អាច​បន្ត​កំណើន​ខ្ពស់ និង​រឹងមាំ ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខនេះ។ ជាមួយនឹង​សមិទ្ធផល​នេះ ធនាគារ​អភិវឌ្ឍន៍អាស៊ី​បានចាត់ទុក​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅ​តំបន់​អាស៊ី ហើយ​បាន​ប្រសិទ្ធ​នាម​ប្រទេស កម្ពុជា ជា "ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី " ទៀតផង។ ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា ៧,០% ដោយសារ​ការ​ងើបឡើង​វិញ​នៃ​កំណើន​ក្នុង​វិស័យ​កសិកម្ម បន្ទាប់ពី​ស្ទើរតែ​គ្មាន​កំណើន​សោះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ខណៈដែល​កំណើន វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​មាន​ភាព​ថមថយ​បន្តិច។ ការ​ថមថយ​នៃ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​នេះ បានបង្ហាញ​ពី​ភាពចាំបាច់ និង​បន្ទាន់​នៃ​ការអនុវត្ត​វិធានការ​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ការធ្វើ​ពិពិធកម្ម ក្នុង​គោលដៅ​ស្វែងរក​ជន្ទល់​ថ្មីៗ ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ដល់​សេដ្ឋកិច្ច ដើម្បី​បន្ត​ធានា​ចីរភាព​នៃ​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង។ យោងតាម​ទិន្នន័យ​ស្ថិតិ​ផ្លូវការ​ដើមឆ្នាំ ២០១៧ របស់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ, សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ ២០១៧ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​រក្សាបាន​កំណើន​ក្នុង​រង្វង់ ៧,០%។ ក្នុងនោះ វិស័យ​ឧស្សាហកម្ម​នៅតែមាន​កំណើន​រឹងមាំ ក្នុង​អត្រា​ពីរ​ខ្ទង់​ដដែល ពោលគឺ​ប្រមាណ ១០,៧% ដែល​នឹង​បន្ត​ដើរតួនាទី​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​ទីមួយ ដឹកមុខ​ដោយ​វិស័យ​កាត់ដេរ និង​ការរីក​ធំធាត់​នៃ​វិស័យ​មិនមែន​កាត់ដេរ បើទោះបីជា​វិស័យ​សំណង់​មានការ​ថមថយ​បន្តិច​ក្តី។ វិស័យ​កសិកម្ម​អាច​នឹងមាន​កំណើន​ល្អ ពោលគឺ​ក្នុង​អត្រា ២,០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦ ក្នុង​អត្រា ១,៨% ដោយសារ​កត្តា​អាកាសធាតុ​ដែលមាន​ស្ថានភាព​ល្អប្រសើរ​ជាង​ឆ្នាំមុន និង​ការ​ងើបឡើង​វិញ​នៃ​តម្លៃ​ទំនិញ ខណៈដែល​វិស័យ​សេវាកម្ម​អាច​នឹងមាន​កំណើន​យឺត​ជាង​ឆ្នាំមុន​ជាមួយនឹង​អត្រាកំណើន ៦,៥% ដោយសារ​ការបន្ត​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ។

ជាមួយនឹង​កំណើន​រឹងមាំ​ក្នុង​ឆ្នាំ ២០១៧ នេះ ផ.ស.ស ថ្លៃ​បច្ចុប្បន្ន​ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​កើនឡើង​ដល់ ២២,២ ប៊ីលាន​ដុល្លារ​អាមេរិក  ដែល​ធ្វើឱ្យ ផ.ស.ស សម្រាប់​មនុស្ស​ម្នាក់​អាច​នឹង​កើន​ឡើងដល់ ១.៤៣៤ ដុល្លារ អាមេរិក។ លើសពីនេះ កម្ពុជា​អាច​រក្សាបាន​នូវ​អតិផរណា ដែល​ស្ថិតក្នុង​កម្រិតទាប និង​អាច​គ្រប់គ្រង​បាន ដោយ អតិផរណា​ជាមធ្យម​ប្រចាំឆ្នាំ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹងមាន​អត្រា ៣,៨% ក្នុង​ឆ្នាំ ២០១៧ កើន​ពី ៣,០% ក្នុង​ឆ្នាំ ២០១៦ ដោយសារ​និន្នាការ​កើនឡើង​នៃ​ថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​ម្ហូបអាហារ​ក្នុងស្រុក។ ជាមួយគ្នានេះដែរ អត្រា​ប្តូរប្រាក់​នៅ​បន្ត​មាន​ស្ថិរភាព​ជាមួយនឹង​ការរំពឹងទុក​ថា ប្រាក់រៀល​នឹង​នៅ​បន្ត​រក្សាបាន​នូវ​តម្លៃ​ប្រមាណ ៤.០៣៧ រៀល​ក្នុង ១ ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១៧ នេះ។

កាលបរិច្ឆេទ៖ June 16, 2017