ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
Economic and Finance Statistics Bulletin


  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០១៨
ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ បានបន្តរឹងមាំ និងធន់នឹងវិបត្តិជាងបណ្តាត្រីមាសក្នុងឆ្នាំមុនៗ។ អត្រាអតិផរណា ប្តូរប្រាក់ប្រែប្រួលក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន។ ទំហំពាណិជ្ជកម្ម នាំចេញផ្នែកកាត់ដេរនិងស្បែកជើង មានសន្ទុះកំណើនខ្លាំងខណៈទំហំពាណិជ្ជកម្មនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកទាំងផ្នែកលក់ដុំ-រាយ និងនាំចេញវិញ មានភាពប្រសើរជាងការរំពឹងទុក។ ស្ថានភាពចំណូលនិងចំណាយចរន្ត បានបន្តភាពប្រសើរឡើង និងរក្សាបានលំនឹងអតិរេកចរន្ត។ ទន្ទឹមនេះសកម្មភាពវិនិយោគឯកជន, សំណង់ និងទេសចរណ៍រក្សាបានតួរលេខល្អ។ New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 15, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី២ ឆ្នាំ២០១៨New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 15, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០១៨
ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៨ សម្រេចបាន​កំណើន​ប្រកបដោយ​ផ្លែផ្កា ក្នុងនោះ អតិផរណា និង​អត្រា​ប្តូរប្រាក់ ប្រែប្រួល​ក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន ខណៈ​ទុនបម្រុង​អន្តរជាតិ និង​ទំហំ​ពាណិជ្ជកម្ម ជាពិសេស​ការនាំចេញ​ផ្នែក​កាត់ដេរ​និង​ស្បែកជើង បាន​កំពុង​កើនឡើង​ជាលំដាប់ និង​រក្សាបាន​តួលេខ​ល្អ។ ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ នៅ​បន្ត​មាន​ភាពប្រសើរឡើង តាមរយៈ​ការរក្សាបាន​លំនឹង​អតិរេក​ចរន្ត។ ស្ថានភាព​រូបិយវត្ថុ​ទូទៅ​ធៀប ផ.ស.ស និង​កំណើន​រូបិយវត្ថុ​ទូទៅ(M2) មាន​អត្រា​ខ្ពស់​គួបផ្សំ​នឹង​កំណើន​ខ្ពស់​នៃ​ឥណទាន​ផ្នែក​សំណង់។ ទន្ទឹមនេះ​ភាពប្រសើរឡើង​នៃ​សកម្មភាព​វិនិយោគឯកជន​ក្នុង​និង​ក្រៅប្រទេស, ទេសចរណ៍ ព្រមទាំង​ការនាំចូល​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ បាន​បន្ត​ជំរុញ​ការរក្សាបាន​លំនឹង​ពាណិជ្ជកម្ម។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 26, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី៤ ឆ្នាំ២០១៧
ស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៧ រំពឹងថាអាចសម្រេចបានកំណើនប្រកបដោយផ្លែផ្កា ក្នុងនោះអតិផរណា និងអត្រា​ប្តូរប្រាក់ប្រែប្រួល​ក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បានជាមួយនិង​ទុនបម្រុង​អន្តរជាតិ បាន​កំពុង​កើនឡើង​ជាលំដាប់​ដែល​អាច​ធានា​ការនាំចូល​ទំនិញ និង​សេវាបាន​រហូតដល់៦ខែ។ ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈមាន​ភាពប្រសើរឡើងតាមរយៈ​ការសម្រេចបាន​ចំណូល​សរុប​ប្រចាំឆ្នាំច្រើនជាង​ច្បាប់​ហិរញ្ញវត្ថុខណៈ​ការអនុវត្ត​ចំណាយ​ត្រូវបាន​គ្រប់គ្រង និង​ពង្រឹង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាពពោលគឺ​ការអនុវត្ត​ចំណាយមិនឱ្យ​លើសពី​ចំណាយ​សរុប​ប្រចាំឆ្នាំដែល​បានគ្រោង​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ២០១៧នេះ គួបផ្សំ​នឹង​ភាពប្រសើរឡើង​នៃ​សកម្មភាព​វិនិយោគឯកជន​ក្នុង​និង​ក្រៅប្រទេស, ទេសចរណ៍, សំណង់, ការនាំចូល​សម្រាប់​ឧស្សាហកម្ម​ទីផ្សារ​ក្នុងស្រុក និង​ការ​ងើបឡើង​វិញ​នៃ​ផ្នែក​ផលិតកម្ម​កសិកម្មដែល​រួមមាន​ទាំង​ទិន្នផល និង​ថ្លៃ។ យ៉ាងណាក្តីទំហំ​នាំចេញ​សរុបជា​ពិស​សេស​កាត់ដេរ​និង​ស្បែកជើង​បាន​បន្ត​ថមថយ​កំំណើននៅ​ឆ្នាំ២០១៧នេះ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 28, 2018

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី៣ ឆ្នាំ២០១៧
ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា រំពឹងថា​អាច​សម្រេចបាន​កំណើន​ក្នុង​អត្រា ៦,៩% ក្នុង​ឆ្នាំ២០១៧នេះ។ គិត​ត្រឹម​ត្រីមាស​ទី៣ ឆ្នាំ២០១៧ នេះ អតិផរណា​មាន​អត្រា ៣,៣% (កំណើន​មធ្យម​ប្រចាំឆ្នាំ) និង​ទុនបម្រុង​អន្តរជាតិ បាន​កំពុង​កើនឡើង​ជាលំដាប់​ដែល​អាច​ធានា​ការនាំចូល​ទំនិញ​និង​សេវា បាន​រហូតដល់ ៦ ខែ។ ការប្រមូល​ចំណូល​ក្នុងប្រទេស គិត​ត្រឹម​ត្រីមាស​ទី៣ នេះ សម្រេចបាន​ប្រមាណ ៧៥,៥% នៃ​ចំណូល​ប្រចាំ ខណៈ​ចំណាយ​អនុវត្តបាន​ត្រឹម ៥៨,២% នៃ​ចំណាយ​សរុប​ប្រចាំឆ្នាំ ដែល​បានគ្រោង​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ២០១៧។ រូបិយវត្ថុ​ទូទៅ​ធៀប ផ.ស.ស មាន ៧៧,៩% និង​កំណើន​រូបិយវត្ថុ​ទូទៅ ក្នុង​អត្រា ២២,១%។ សកម្មភាព​វិនិយោគ​ពីក្រៅ​ប្រទេស ទេសចរណ៍ សំណង់ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បម្រើ​ទីផ្សារ​ក្នុងស្រុក បាន​បន្ត​កើនឡើង គួបផ្សំ​នឹង​ការ​ងើបឡើង​វិញ​នៃ​ផ្នែក​ផលិតកម្ម​កសិកម្ម។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 19, 2017

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី២ ឆ្នាំ២០១៧
ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា រំពឹងថា​អាច​សម្រេចបាន​កំណើន​ក្នុង​អត្រា ៦,៩%1 ក្នុង​ឆ្នាំ២០១៧នេះ។ គិត​ត្រឹម​ត្រីមាស​ទី២ ឆ្នាំ២០១៧ នេះ អតិផរណា​មាន​អត្រា​ទាប​ជាង ៥% និង​ទុនបម្រុង​អន្តរជាតិ បាន​កំពុង​កើនឡើង​ជាលំដាប់​ដែល​អាច​ធានា​ការនាំចូល​ទំនិញ​និង​សេវា បាន​រហូតដល់ ៦ ខែ។ ការប្រមូល​ចំណូល​ក្នុងប្រទេស គិត​ត្រឹម​ត្រីមាស​ទី២ នេះ សម្រេចបាន​ប្រមាណ ៥៣,៦% នៃ​ចំណូល​សរុប​ប្រចាំឆ្នាំ ដែល​បានគ្រោង​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ២០១៧។ សកម្មភាព​វិនិយោគ​ពីក្រៅ​ប្រទេស សកម្មភាព​សំណង់ និង​ឧស្សាហកម្ម​បម្រើ​ទីផ្សារ​ក្នុងស្រុក បាន​បន្ត​ភាពរឹងមាំ​គួបផ្សំ​នឹង​ការ​ងើបឡើង​វិញ​នៃ​កំណើន​ផ្នែក​ផលិតកម្ម​កសិកម្ម និង​កំណើន​កម្រិតខ្ពស់ ឬ​រង្វង់​ពីរ​ខ្ទង់​នៃ​ផ្នែក​ទេសចរណ៍។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 31, 2017

  • ខ្មែរ

ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០១៧
សម្រាប់​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០១៧ នេះ អតិផរណា​បាន​កំពុងមាន​កំណើន​ខ្ពស់​បន្តិច​ជាពិសេស​ផ្នែក​អាហារ ខណៈ​អត្រា​ប្តូរប្រាក់​រៀល​ធៀប​ដុល្លារ​អាមេរិក រក្សាបាន​ស្ថេរភាព​ល្អ។ សម្រាប់​វិស័យ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​វិញ​ក្នុងនោះ​សំណើសុំ​វិនិយោគ​ពីក្រៅ​ប្រទេស និង​សំណើសុំ​សាងសង់ (គិតជា​ទុនវិនិយោគ) បាន​ធ្លាក់ចុះ​ខ្លាំង​គួរឱ្យកត់សម្គាល់។ សម្រាប់​ផលិតផល​នាំចេញ តម្លៃ​នាំចេញ​ផលិតផល​កាត់ដេរ មានការ​ថមថយ​កំណើន ប៉ុន្តែ​ផលិតផល​កសិកម្ម ជាពិសេស​កៅស៊ូ មាន​កំណើន​ខ្ពស់ ទាំង​បរិមាណ និង​តម្លៃ យោងតាម​កំណើន​ថ្លៃ និង​តម្រូវការ​លើ​ទីផ្សារ​បរទេស។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 30, 2017