លិខិត​របស់​ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូន វេជ្ជបណ្ឌិត បេអាត រិចធ្នឺរ​(Dr. Beat Richner) ប្រធានមូលនិធិ និង ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា
 

  • ភាសាខ្មែរ »

រាជរដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​ផ្ដល់​ថវិកា​ឧបត្តម្ភ​បន្ថែម​ជូនដល់​មូល​និធី​ពន្ធបុប្ផា ដោយ​ប្រើប្រាស់​ចំណូល​ទទួល​បាន​ពី​ការ​តម្លើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់ៗ​ក្នុង​ចំនួន​២​ដុល្លារ​អាមេរិក​ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ តទៅ។

ថវិកា​នេះ​គឺ​ជា​ការ​ឧបត្ថម្ភ​បន្ថែម​ពី​លើ​ថវិកា​បដិភាគ​របស់​​រាជរដ្ឋាភិបាល​កម្ពុជា​ដែលបាន​ផ្ដល់​ជូន​មូលនិធិ​គន្ធបុប្ផា​រៀងរាល់​ឆ្នាំ​កន្លងមក ហើយក៏​ជា​ការឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​យកចិត្ត​ទុកដាក់ និង​ការគិតគូរ​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហាហិរញ្ញវត្ថុ​របស់​មូលនិធិគន្ធបុប្ផាផងដែរ។

[ ទាញយកឯកសារ ... ]